រថយន្តដឹកភេសជ្ជៈខារ៉ាបាវ.!!.បុកកិនក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់ នៅផ្លូវQMI កែងផ្លូវជាតិលេខ៤ .!!. - BNP

Breaking

Thursday, July 13, 2023

រថយន្តដឹកភេសជ្ជៈខារ៉ាបាវ.!!.បុកកិនក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់ នៅផ្លូវQMI កែងផ្លូវជាតិលេខ៤ .!!.

ភ្នំពេញ ៖ ក្មេងប្រុសសិស្សសាលាម្នាក់ ខណៈដែលកំពុងធ្វើដំណើរតាមរយៈម៉ូតូ ត្រូវបានរថយន្តកូរ៉េឃ្លុប បើកកៀរដួលកិនស្លាប់យ៉ាងអាណោចអធ័ម ហើយរថយន្តបន្តបើកគេចបានចំងាយជាង៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់បាន ទាំងរថយន្ត ទាំងអ្នកបើកបរ ។


ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវQMI កែងផ្លូវជាតិលេខ៤ ក្បែរភ្លើងស្តុបជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ក្មេងប្រុសរងគ្រោះមានឈ្មោះ មុំ ម៉ាផល្លី  អាយុ១៤ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី៩ មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានឪពុកឈ្មោះ មុំ សុផល ជាគ្រូពេទ្យ ម្តាយឈ្មោះ ប៊ុន រ៉ាឌីកា ជាគ្រូពេទ្យ ។


តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ក្មេងប្រុសរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-4236 ជិះតាមផ្លូវQMI ក្នុងទិសដៅពីជើងទៅត្បូង ជិតដល់ភ្លើងស្តុប កន្លែងកើតហេតុ ស្រាប់តែរថយន្តបង្ក កូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3G-32632 បើកពីជើងទៅត្បូងស្របទិសគ្នា វ៉ាជែងកៀរម៉ូតូដួលហើយកិនជនរងគ្រោះបែកខ្ទេចក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអធ័ម រថយន្តបន្តបើកទៅមុខព្យាយាមរត់គេច បានចំងាយជាង៥០០ម៉ែត្រ មុខសាលាសង្កាត់ចោមចៅទី៣ ត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់រថយន្តចាប់បានទាំងអ្នកបើកបរ ។


ករណីគ្រោះថ្នាក់ខាងលើត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងអ្នកបើកបរ ម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕







 

No comments:

Post a Comment

Pages