បុរសជនជាតិចិនបើករថយន្តស៊េរីទំនេីបBMW ក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតនឹងខ្ទាតទៅប៉ះម៉ូតូបណ្តាលអោយរងរបួសស្រាលម្នាក់.!!. - BNP

Breaking

Friday, July 14, 2023

បុរសជនជាតិចិនបើករថយន្តស៊េរីទំនេីបBMW ក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតនឹងខ្ទាតទៅប៉ះម៉ូតូបណ្តាលអោយរងរបួសស្រាលម្នាក់.!!.

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើកបររថយន្តស៊េរីទំនើបម៉ាក BMW ក្នុងល្បឿនលឿនដោយល្មើសភ្លើងសញ្ញាចរាចរណ៍បានជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក់ ford rapter បណ្ដាលឲ្យរថយន្ត BMW រងការខូចខាតនិងទៅប៉ះជាមួយនឹង ម៉ូតូនារីរងគ្រោះពីរនាក់បណ្ដាលរងរបួស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១១ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខកម្ពុជា I.8.7179 បើកបរក្នុងល្បឿនលឿនដោយរំលោភបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ford rapter ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BK - 3087 ។ ខណៈពេលនោះរថយន្តម៉ាក BMW មិនទាន់អស់ល្បឿនបានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ នារីរងគ្រោះពីរនាក់បណ្ដាលរងរបួស បានបញ្ជូនទៅមន្ទីរពេទ្យព្យាបាល។ ចំណែករថយន្តម៉ាកBMW បានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងទៅមុខលែងរួច។


ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញនិងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង២ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕






 

No comments:

Post a Comment

Pages