បុរសអ្នកដឹកម្ហូបអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់ជិះទៅបុកជាមួយរថយន្តដឹកទឹកសុទ្ធ បណ្តាលឲ្យរងរបួស... - BNP

Breaking

Friday, November 5, 2021

បុរសអ្នកដឹកម្ហូបអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់ជិះទៅបុកជាមួយរថយន្តដឹកទឹកសុទ្ធ បណ្តាលឲ្យរងរបួស...

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែបុរសអ្នកដឹកម្ហូបអាហាររបស់ក្រុមហ៊ុន foodpanda ជិះទៅបុកជាមួយរថយន្ត មួយគ្រឿង បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខ រឺឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវលេខ១៦៩ កែងផ្លូវលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទឹកសុទ្ធ មួយគ្រឿង ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AB-2814 បើកបរក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ត្រង់ចំណុចត្រង់ផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាក TODAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-9373 បើកបរក្នុងទិសដៅស្របគ្នា ភ្លាមៗនោះ បុរសដែលជិះម៉ូតូខាងលើ បានបត់ត្រឡប់ក្រោយ ដោយមិនបានមើលរថយន្តដែលជិះមកពីក្រោយ ក៏ទៅបុកជាមួយរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ 


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងខាងលើ ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ដោយសារតែភាគីទាំងសងខាងចរចារមិនត្រូវគ្នា ទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។





 

No comments:

Post a Comment

Pages