លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំកណ្ដាល ដឹកនាំក្រុមការ ងារបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី ៧ ឆ្នាំ ២០២៣ - BNP

Breaking

Friday, July 14, 2023

លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំកណ្ដាល ដឹកនាំក្រុមការ ងារបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី ៧ ឆ្នាំ ២០២៣

កោះកុង÷ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានឃុំកណ្ដាល ស្រុកបុទុមសាគរ នឹង លោកស្រី សាំង សូរធូកា សប្បុរសជន គាំទ្រគណបក្សក្នុងមូលដ្ឋានឃុំកណ្តោល បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំកណ្ដោល និងបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណិតទី ៧ ឆ្នាំ ២០២៣ និងបង្រៀនគូសសន្លឹកឆ្នោត ដែលមានសមាជិកចូលរួមចំនួន៥០០នាក់។


ថ្លែងក្នុងឱកាសនេះ លោកឈឿន កុសលវីរៈ បានលើកឡើងថា មានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលនាំមកនៅសន្តិ ភាព ស្ថេភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដើម្បីរក្សាសន្តិភាព និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានក្នុងអាណត្តិទី ៧ នេះទេ គឺមានតាំងពីអាណត្តិទី១ រហូតមក បន្តដាក់ចេញជាបន្តបន្ទាប់មកដល់បច្ចុប្បន្នភាព ការពង្រឹងប្រសិទ្ធ ភាពនៃការអនុវត្តប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព សំដៅបម្រើប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ 


លោក ឈឿន កុសលវីរៈ បានលើកបន្ថែមថា ជាង៤៤ឆ្នាំមកនេះ ការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំពុះ ពារគ្រប់បែបយ៉ាង ក្នុងការស្ដារប្រទេស ជាតិ ចាប់តាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ន ពិសេសខិតខំថែរក្សាការពារសន្តិភាព សុខសន្តិភាព ដែលរកបានមកទាំងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដែលមានចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអនុវត្តលើគ្រប់វិស័យ។


ជាមួយគ្នានោះដែរ លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំកណ្ដាល បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នេះឱ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញា"ទេវតាបាចផ្កា" និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតត្រូវគូសលើសន្លឹក ឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទីស្លោក សន្លឹក ឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្ស ប្រជាជន១សំឡេង ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រជាជាតិ៕ 



 

No comments:

Post a Comment

Pages