លោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា​ លោក​ជំទាវ​ចិត្តធម៌​ ពេលនេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោះ​ព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ ជូន​លោក​ជំទាវ​ ជា​ឧកញ៉ា​ - BNP

Breaking

Thursday, July 13, 2023

លោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា​ លោក​ជំទាវ​ចិត្តធម៌​ ពេលនេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោះ​ព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ ជូន​លោក​ជំទាវ​ ជា​ឧកញ៉ា​

កន្លង​មក​គេ​តែ​ងលោក ជំទាវ ហ៊ុន ស៊ី ណាត ឈឺឆ្អាល​ជូន​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ ដែល​ទទួល​រង​ការ​គៀប​សង្កត់​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​អ្នក​មាន​ប្រាក់​ ។ ហេីយ​ថ្មី​ៗ​នេះ​ អ្នក​ម្តាយ​ចិត្ត​ធម៌​រូប​នេះ​ បាន​អន្តរា​គមន៍​ជួយដោះស្រាយបញ្ហាដែលកើត មាននៅច្រកព្រំដែនឡែម ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយ នេះ បានកៀបសង្កត់យកលុយពីពលករ​ខ្មែរ​ដែល​ធ្វេី​ដំណើរ ទៅធ្វេី​ការ​នៅប្រទេសថៃ ។


លោកជំទាវ ហ៊ុន ស៊ី ណាត ដែល ពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែង ហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែម នេះ គឺរូបលោកជំទាវទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែល ប្រជាពលរដ្ឋបានឆាតមក​ ឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿង នេះវាយ៉ាងណាដែរ? » ។


ក្រោយពេលលោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែងហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បាន​ស្នេី​ចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យពិនិត្យរឿងរ៉ាវជញ្ជក់ឈាមយកលុយពលករខ្មែរ​នៅ​ច្រក ឡែ ម ឃើញមានបងប្អូនអ្នកប្រេី​ប្រាស់បណ្តាញសង្គម ជា ច្រើនបានចូលមកបញ្ចេញយោល់ អរគុណដល់​លោក ជំទាវ ហ៊ុន ស៊ី ណាត ដែលបានជួយអន្តរាគមន៍ជួយ​ពល​ករ​កម្ពុជា​ ។





 

No comments:

Post a Comment

Pages