សាកសពបុរសម្នាក់ រួមជាមួយនឹងម៉ូតូមួយគ្រឿង ប្រជាពលរដ្ឋប្រទះឃើញនៅលើចិញ្ចើមផ្លូវ ដោយពុំទាន់ដឹងពីមូលហេតុនៃការស្លាប់ - BNP

Breaking

Wednesday, July 5, 2023

សាកសពបុរសម្នាក់ រួមជាមួយនឹងម៉ូតូមួយគ្រឿង ប្រជាពលរដ្ឋប្រទះឃើញនៅលើចិញ្ចើមផ្លូវ ដោយពុំទាន់ដឹងពីមូលហេតុនៃការស្លាប់

ខេត្តកណ្ដាល៖ ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។


ជនរងគ្រោះឈ្មោះ បឿន ធីម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងអន្ទុង ឃុំចាន់សែន ស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ ។  វត្ថុតាងនៅកន្លែងកើតហេតុ: ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-9323, មួកសុវត្ថិភាព ពណ៌ខ្មៅបែកខូចខាតចំនួន០១,  ស្បែកជើងស៊កចំនួន០១, កាបូបពណ៌ខ្មៅ ចំនួន០១، ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ខ្មៅចំនួន០១គ្រឿង، ថង់សម្លៀកបំពាក់ចំនួន០១, កាបូបស្ពាយចំហៀងចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១, ប្រាក់រៀលចំនួន ១៣០.០០០រៀល (ដប់បីម៉ឺនរៀល)។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥១បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ថា បានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកសហុងដាឌ្រីមដួលនៅក្បែរចិញ្ចើមផ្លូវ និងឃើញមានមនុស្សប្រុសម្នាក់ដេកស្លាប់នៅក្រោមចិញ្ចើមផ្លូវ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុខាងលើ ហើយបានឃើញសាកសពមានស្នាមរបួសដាច់ស្បែកត្រង់ផ្នែកលើ.កខាងឆ្វេង និងមានស្នាមដាច់ស្បែកលើដើមដៃក្រៅខាងឆ្វេង។ ចំពោះសាកសពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។  កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុនៃការស្លាប់ខាងលើនេះ ៕




 

No comments:

Post a Comment

Pages