ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់ បានសម្រេច នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន - BNP

Breaking

Wednesday, July 5, 2023

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់ បានសម្រេច នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន

(ព្រះសីហនុ)៖  នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់បានសម្រេច នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវកម្លាំងនគរបាលចាប់ខ្លួនពេលកំពុងយកទូរស័ព្ទទៅលក់វិញ ។

ជនសង្ស័យដែលកម្លាំងនគរបាលចាប់ខ្លួនបានឈ្មោះ យ៉ិន ឌីណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់។ ដោយឡែក យុវតីរងគ្រោះឈ្មោះ ឈិន សុវណ្ណរស្មី អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

របាយការណ៍ដដែលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឆក់ទូរស័ព្ទនេះ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបិតត្រាំង បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនបានពេលជនសង្ស័យយកទូរស័ព្ទទៅបុកប្រូហ្គាមនៅកន្លែងលក់ទូរស័ព្ទមួយកន្លែង។

សមត្ថកិច្ចដកហូតបានម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ក្រហមស ពាក់ផ្លាកលេខភ្នំពេញ1JP-3376 (ជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ), ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone១១ ពណ៌ផ្ទៃមេឃ (ជារបស់ជនរងគ្រោះ)។ ជនសង្ស័យ រួមទាំងវត្ថុតាងសមត្ថិច្ចបានធ្វើការឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី៕




 

No comments:

Post a Comment

Pages