លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបន្ទាយមានជ័យ ដាក់កម្លាំងចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើម កំណើត ចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោននិងដកហូតមួយចំនួនដុតកំទិចចោលនិងកប់ - BNP

Breaking

Friday, June 16, 2023

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបន្ទាយមានជ័យ ដាក់កម្លាំងចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើម កំណើត ចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោននិងដកហូតមួយចំនួនដុតកំទិចចោលនិងកប់

(ក្រុងប៉ោយប៉ែត)៖ មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅក្បែរផ្សារត្រី ស្ថិតភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោនហើយត្រូវបានដកហូត៧តោនដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ។


លោកបានបញ្ចាក់ថា៖ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូតដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាពព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។


លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ផលិតផលដែលដើមកំណើតចេញពីសត្វដែលត្រូវបានដកហូតចំនួន៧តោននិងម្ចាស់ឃ្លាំងបាននាំយកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តនិងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូតនិងយកទៅដុតកំទិចចោលនិងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅជាយក្រុងសិរីសោភ័ណ៕





 

No comments:

Post a Comment

Pages