ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» - BNP

Breaking

Friday, June 16, 2023

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ»

ថៃ្ងព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក​ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២៣ នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប បានរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត លោកស្រីនាយិកាវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ លោក/លោកស្រី តំណាងគណកម្មការ បណ្តុះបណ្តាល អង្គការដៃគូទាំងអស់ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោក/លោកស្រី ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្ស និស្សិត ទាំងអស់។


លោកស្រី​ អភិបាលរងខេត្តបានលើកឡើងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងជំរុញការអនុវត្តនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងផែនការ មេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២១-២០២៥ ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីកសាងបានកម្លាំង ពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយ តបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។​ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិបណ្តុះបណ្តាល និង នៅកម្រិតខេត្តបានបង្កើត គណៈកម្មាធិការខេត្តបណ្តុះបណ្តាល ដោយមានការចូលរួមពីគ្រប់មន្ទីរអង្គភាព វិស័យឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានបណ្តុះបណ្តាល និងតំណាងនិយោជិតជាសមាជិក ដែលមានភារកិច្ចដឹកនាំសម្របសម្រួល គោលនយោបាយនិងផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ។


ក្នុងនោះដែលលោកស្រីអភិបាលរងខេត្តបាន អំពាវនាវដល់គ្រប់ស្ថានប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណា បន្តថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍធនធានមនុស្ស។ បន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ដោយផ្តោតលើគោលបំណង៖ ១)ពង្រឹងគុណភាពអប់រំបណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស, ២)បង្កើនលទ្ធភាពទទួល បានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ៣) លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង ៤)លើកកម្ពស់អភិបាល កិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ធ្វើការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្ត្រីជំនាញ និងគ្រូបច្ចេកទេស ព្រមទាំងការបង្កើន បរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយ៉េនឌ័រ។ សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមក ចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយ សម្រាប់ការ ស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង៕







 

No comments:

Post a Comment

Pages