សាលាបឋមសិក្សា ប្រកាំ បន្ទាប់ពីសាង សង់រួចរាល់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីលោកជំទាវអភិបាលខេត្តកោះកុង - BNP

Breaking

Wednesday, June 14, 2023

សាលាបឋមសិក្សា ប្រកាំ បន្ទាប់ពីសាង សង់រួចរាល់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីលោកជំទាវអភិបាលខេត្តកោះកុង

កោះកុង÷ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មីមួយខ្នង និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រកាំ ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីបានកសាងរួចរាល់ ដោយមានការចូល រួមពីរឯកឧត្តម លោកជំទាវ លោកអភិ បាលស្រុក លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិក្សាអនុសិស្ស និងប្រជាពលរដ្ឋប្រមាណជា ៤០០ នាក់។


ថ្លែងក្នុងឱកាសនេះ លោកជំទាវអភិបាល ខេត្តកោះកុង បានថ្លែងថា ក្រោមការដឹក នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ.ឈ្នះ របស់សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាព និងស្ថេរភាព នៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ដោយទទួលបាននូវសេចក្តីសុខ សប្បាយរីករាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាក់ស្ដែងសម្រាប់រាជ រដ្ឋាភិបាលអាណត្តិទី ៦ ពិសេសក្នុងឆ្នាំ ២០២២ កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ប្រទេសជាតិយើងទទួលបានជោគជ័យ និងការអភិវឌ្ឍន៍ជាច្រើន លើគ្រប់វិស័យ ដែលរួមមាន÷ 

-ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយនៅទូទាំងប្រទេស

-ការរៀបចំបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណិតទី ៥ ប្រព្រឹត្តទៅបានយ៉ាងល្អ និងប្រកបដោយសេរី យុត្តិ ធម៌ និងគ្មានអំពើហិង្សា

-ការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈប្រធានសុខាភិបាល។និងការចាក់វ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីកនិងប្រភពផ្គត់ផ្គង់វ៉ាក់សាំង

-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនិងវិបត្តិកូវីដ-19 និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

-ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ប្រកបដោយភាពជោគជ័យ។

ហើយថ្មីៗនេះប្រទេសកម្ពុជាយើងក៏ទទួលបាននូវភាពជោគជ័យ។និងបានបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក បានស្គាល់តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ ដែលទើបតែបានរៀបចំពិធីបិទជាផ្លូវការនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។


ឆ្លៀតក្នុងឱកាសនេះដែល លោកជំទាវអភិបាលខេត្ត។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា។លឹមបុកនិងលោកស្រី ឈិវ កៀក ព្រមទាំងក្រុមគ្រួសារដែលបានលះបង់នូវកម្លាំងកាយកម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន សរុបចំនួន ២២៩,៦០០.០០០៛(ពីរយម្ភៃប្រាំបួនលាន ប្រាំមួយរយពាន់រៀលគត់) ដើម្បីកសាងសាលាបឋមសិក្សាប្រកាំឡើងវិញ ដោយមានបំពាក់នៅសម្ភារៈសិក្សាមួយចំនួន និងសមិទ្ធផលផ្សេងៗមួយចំនួនទៀតសម្រាប់បម្រើឲ្យការរៀននិងបង្រៀន។


ទន្ទឹមនិងនេះ លោកជំទាវថ្លែងសង្ឃឹមថាអាគារសិក្សាថ្មីនេះ នឹងផ្ដល់ឱកាសដល់ក្មួយៗសិក្សានុសិស្ស ដែលមានបំណងចង់ចូលរៀន បានមកចូលរៀន និងបានចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា សំដៅធានាបានកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាបថ សមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្តសូមស្នើដល់លោកឧកញ៉ា និងលោកជំទាវ លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តលោកអភិបាលស្រុកស្រែអំបិល លោកមេឃុំស្រែអំបិល និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាព និងគៀងគោសប្បុរសជននានា ដើម្បីឧបត្តមបំពេញបន្ថែមនៅសម្ភារៈដែលនៅខ្វះខាង ដូចជា÷ ការរៀប ចំឲ្យមានទីតាំងសម្រាប់ការធ្វើលំហាត់ ប្រាណ សម្ភារៈកីឡាមួយចំនួន និងសម្ភារៈដទៃទៀតដែលអាចបម្រើដល់ការបង្រៀននិងរៀន។


ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវមិថុនា ភូថង អភិបាលខេត្ត សុំស្នើនិងលើកទឹកចិត្តដល់លោកអ៊ុំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ និងស្នើសុំជំរុញដល់បងប្អូន កូនចៅ សាច់ ញាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះឆ្នោតជូនឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងនេះ៕ 





 

No comments:

Post a Comment

Pages