បញ្ហាម្ចាស់រថយន្តដែលជាតាក់ស៊ីចតលើការ៉ូឡា ចំណីផ្លូវថ្មើរជើងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅតែជាបញ្ហាចំណោទ - BNP

Breaking

Friday, February 10, 2023

បញ្ហាម្ចាស់រថយន្តដែលជាតាក់ស៊ីចតលើការ៉ូឡា ចំណីផ្លូវថ្មើរជើងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅតែជាបញ្ហាចំណោទ

ភ្នំពេញ: បញ្ហារថយន្ត រីម៉កម៉ូតូលក់ដូរនៅតាមចំណីផ្លូវថ្មើរជើងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនៅតែជាបញ្ហាចំណោទ បើទោះបីថាកន្លងមកប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានយើងបានឃើញហើយថា គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ តែងតែចុះធ្វើការអប់រំណែនាំ និងហាមប្រាមដាច់ខាតមិនអនុញ្ញាឱ្យម្ចាស់យានយន្តគ្រប់ប្រភេទចតនៅលើការ៉ូឡា ឬលក់ដូរនៅតាមចិញ្ចើមផ្លូវមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏ដោយ។ ក៏យើងនៅតែឃើញថាឆ្លៀតឱកាសពេលដែលកម្លាំងសណ្ដាប់ធ្នាប់ធ្នាប់ខណ្ឌ បានដកថយក៏ឃើញថាមានរថយន្តទាំងនោះមកចតដដែល។ សូមបញ្ជាក់ថារថយន្តដែលចតនៅលើការ៉ូឡាចំណីផ្លូវថ្មើរជើងមុខព្រលានយន្តហោះទាំងនោះភាគច្រើន គឺរថយន្តបងប្អូនប្រជាពលរដ្ឋ ឬតាក់ស៊ីដែលមករង់ចាំទទួលបងប្អូនចេញពីព្រលានយន្តហោះ មិនមែនរថយន្តបងប្អូននៅក្នុងមូលដ្ឋានយកទៅចតទុកចោលនោះទេ។


ត្រង់ចំណុចនេះយើងក៏ឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្លះក៏ថ្លែងការកោតសរសើរដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដឹកនាំដោយលោកណាត សារឿន ប្រធានសន្តិសុខ ដែលតែងតែចុះរៀបរយ និងអប់រំណែនាំជាប្រចាំ ពេលខ្លះយើងក៏ឃើញថាកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌក៏មានការឃាត់នៅរថយន្តទាំងនោះយកមកសាលាខណ្ឌដើម្បីធ្វើកិច្ចសន្យាបញ្ឈប់នៅទង្វើចតគ្មានសណ្ដាប់ធ្នាប់បែបនេះដោយមិនមានការផាកពិន័យជាប្រាក់នោះទេ។ ក្នុងនោះក៏មានមតិផ្ទុយមួយចំនួនរិះគន់ថាអាជ្ញាធរខណ្ឌពោសែនជ័យមិនយកចិត្តទុកដាក់ក្នុងការចុះអប់រំក៏ដូចជាធ្វើការហាមប្រាមដល់អ្នកលក់ដូរ និងរថយន្តចតនៅលើការ៉ូឡាទាំងនោះទៅវិញ។


ពាក់ព័ន្ធនឹងបញ្ហាអស់ទាំងនេះកាលពីរព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានយើងក៏បានធ្វើការសាកសួរសម្ភាសន៍ជាមួយមន្ត្រីសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ថាតើរដ្ឋបាលខណ្ឌពោធិ៍សែនជ័យមានការបំភ្លឺបែបម៉េចចំពោះមតិរិះគន់ខាងលើ? 

ជាការឆ្លើយតបរបស់មន្ត្រីរដ្ឋបាលខណ្ឌ...

- យើងមិនអាចហាមឃាត់បានទេនៅមតិរិះគន់របស់ប្រជាពលរដ្ឋហើយយើងតែងតែទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋមកមកធ្វើការពិនិត្យជាក់ស្ដែងពីព្រោះថាមន្ត្រីគឺជាអ្នកបម្រើរាស្រ្ត គ្រាន់តែថាពេលខ្លះពេលមន្ត្រីចុះធ្វើការប្រជាពលរដ្ឋមិនដែលមើលឃើញ បែរជាឃើញតែចំណុចខ្វះខាតមួយចំនួនតូចតែប៉ុណ្ណោះ។ 


-រដ្ឋបាលខណ្ឌពោធិ៍សែនជ័យធ្លាប់បានចេញសេចក្តីជូនដំណឹងរួចមកហើយអំពីការហាមឃាត់រថយន្តមិនឱ្យចតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ក៏ដូចជាការលក់ដូរផ្សេងៗ ដាច់ខាតមិនអនុញ្ញាតនោះទេ។ 


-កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យតែងតែចុះធ្វើការអប់រំ និងណែនាំជារៀងរាល់ថ្ងៃទៅលើបញ្ហាអស់ទាំងនេះ ពេលខ្លះក៏មានការឃាត់យករថយន្តដែលចតខុសទាំងអស់នោះមកសាលាខណ្ឌដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ក៍មាន ដោយមិនមានការផាកពិន័យជាប្រាក់នោះទេ ដោយសារតែភាពទន់ភ្លន់និងមានការយោគយល់ច្រើនដល់បងប្អូនប្រជាពលរដ្ឋពីរសំណាក់ថ្នាក់ដឹកនាំខណ្ឌ ដោយមិនមានការផាក់ពិន័យនេះហើយ ទើបធ្វើឱ្យអស់លោកដែលជាម្ចាស់យានយន្តទាំងអស់នោះនៅតែបំពាន។


ចំណុចសំខាន់ដែលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបញ្ជាក់ច្បាស់ៗជាមួយនឹងអ្នកសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២េនេះថា ចាប់ពីពេលនេះតទៅរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈបណ្ដាញសារព័ត៌មាន សូមឱ្យម្ចាស់យានយន្តគ្រប់ប្រភេទរួមទាំងអ្នកលក់ដូរ រីម៉កម៉ូតូ ត្រូវតែបញ្ឈប់នៅទង្វើដែលរដ្ឋបាលហាមឃាត់ចាប់ពីពេលនេះតទៅ ប្រសិនបើនៅតែបំពានរដ្ឋបាលនិងមានវិធានការតឹងរឹងបំផុតទៅលើបញ្ហាអស់ទាំងនេះ៕ 






 

No comments:

Post a Comment

Pages