លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ស្នើក្រុមការងារទីចាត់ផែនការវិនិយោគ និងមន្ទីរផែនការខេត្ត រៀបចំកែសម្រួល តាមមតិយោបល់របស់អង្គប្រជុំ - BNP

Breaking

Friday, February 10, 2023

លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ស្នើក្រុមការងារទីចាត់ផែនការវិនិយោគ និងមន្ទីរផែនការខេត្ត រៀបចំកែសម្រួល តាមមតិយោបល់របស់អង្គប្រជុំ

កោះកុង÷ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធាន គណៈកម្មាធិការ គ.ស.ប ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងពីធីបិទកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលរបស់ក្រុមប្រឹក្សាខេត្ក លើការពិនិត្យ ពិភាក្សា និងផ្តល់យោបល់សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣។


កិច្ចប្រជុំ របៀបវារៈសំខាន់ៗចំនួន៤  ១- ពិភាក្សា និងផ្តល់យោបល់សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣- ២០២៥ របស់រដ្ឋបាលខេត្ត

២- ពិនិត្យ និងផ្តល់យោបល់លើប្រតិទិន នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត

៣- ពិនិត្យ និងផ្តល់យោបល់លើសេចក្តីណែនាំ ស្តីពី ដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤- ២០២៦)

៤- បញ្ហាផ្សេងៗ ។

ក្រោយពីពិភាក្សា ពិនិត្យ និងផ្ដល់យោ បល់ កិច្ចប្រជុំសម្រេចបានជាលទ្ធផលដូចខាងក្រោម៖

១.បានអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣- ២០២៥)

២- បានអនុម័តលើប្រតិទិននៃការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៤-២០២៦)

៣- បានអនុម័តលើសេចក្តីណែនាំស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិលខេត្ត (២០២៤-២០២៦)


ក្នុងឱកាសនោះដែរ លោក បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានស្នើក្រុមការ ងារទីចាត់ផែនការ និងវិនិយោគ និងមន្ទីរផែនការខេត្ត រៀបចំកែសម្រួល តាមមតិ យោបល់របស់អង្គប្រជុំឱ្យបានឆាប់រហ័ស ដើម្បីអាចឱ្យក្រុមការងារកសាងផែនការខេត្ត អាចដាក់របៀបវារៈចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ៕ 




 

No comments:

Post a Comment

Pages