ឯកឧត្តម ដួង តារា បានអនុញ្ញាតឲ្យ លោកគ្រូ អ្នកគ្រូ សិស្សនិសិត្សដែលស្រលាញ់គណបក្សប្រជាជនកម្ពុជាចូលជួបសំណេះសំណាល និងទទួលបានអនុសាសន៍ល្អៗពីឯកឧត្តម - BNP

Breaking

Friday, February 10, 2023

ឯកឧត្តម ដួង តារា បានអនុញ្ញាតឲ្យ លោកគ្រូ អ្នកគ្រូ សិស្សនិសិត្សដែលស្រលាញ់គណបក្សប្រជាជនកម្ពុជាចូលជួបសំណេះសំណាល និងទទួលបានអនុសាសន៍ល្អៗពីឯកឧត្តម

កណ្តាល៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ត្រីការគណៈរដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ  ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូ សិស្សនិសិត្ស ដែលស្រលាញ់គណបក្សប្រជាជនកម្ពុជា ចំនួន១៣នាក់ បានចូលជួបសម្តែងការគួរសម និងទទួលបានអនុសាសន៍ល្អៗពីឯកឧត្តម នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ក្នុងភូមិអរិយ្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយ្សត្រ  ខេត្តកណ្តាល។


ក្នុងពិធីជួបសំណេះសំណាលនេះមានការចូលរួមពីឯកឧត្តម ជីវ កត្តា អតីតប្រធានគណបក្ស ខ្មែរស្រលាញ់ជាតិ បច្ចុប្បន្នបានចូលរួមជីវភាពជាមួយគណបក្សប្រជាកម្ពុជា និងជាទីប្រឹក្សារដ្ឋាភិបាល, លោក ជា សំហុង ជំនួយការរបស់ឯកឧត្តម ដួង តារា លោក លឿង សារុន អតីតមេឃុំទឹកវិល នៃគណបក្សប្រឆាំង និងបច្ចុប្បន្នបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា, លោក ម៉ៃ ភារុន ជាប្រធានក្រុមយុវជន ស្រុកខ្សាច់កណ្តាល បានដឹកនាំសមាជិកចូលរួមចំនួន១៣នាក់ ក្នុងគោលបំណង ចង់ទទួលបានអនុសាសន៍ល្អៗ និង ស្វែងយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធាន។


ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ដួង តារា បានលើទឹកចិត្តឲ្យយុវជន ត្រូវតែខិតខំរៀនសូត្រ ត្រូវចេះរៀបចំខ្លួនឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងនាមជាយុវជន និងប្រជាពលរដ្ឋខ្មែរ ត្រូវមានដូចជាអត្តសញ្ញាណបណ្ណ ត្រូវចុះឈ្មោះ បោះឆ្នោត ត្រូវមានឯកសារចាំបាច់ផ្សេងៗទៀត។ ហើយត្រូវខិតខំសិក្សារៀនសូត្រនៅក្នុងសាលា និងសិក្សារៀនសូត្រ ពីសង្គមរស់នៅខាងក្រៅ ព្រមទាំងស្វែងយល់ពីប្រវត្តិសាស្ត្រឲ្យបានច្បាស់ថា តើពីអតីតកាលប្រជាជនខ្មែរ ទទួលរងភាពឈឺចាប់ បែកបាក់គ្រួសារ បើគ្មានគណបក្សប្រជាជនកម្ពុជា បើគ្មានសម្តេចតេជោនោះទេគឺ ប្រទេសរបស់យើងគឺមិនមានសុខសន្តិភាព គ្មានការអភិឌ្ឍន៍ គ្មានអ្វីគ្រប់យ៉ាងដូចពេលនេះនោះទេ។


ក្រោយពីបានទទួលអនុសាសន៍ល្អៗរបស់ឯកឧត្តម ដួង តារា លោកគ្រូ អ្នកគ្រូ សិស្សនិសិត្ស បានយល់កាន់តែច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយពួកគាត់ជាយុវជនទាំងអស់ នឹង ខិតខំពន្យល់ទៅដល់យុវជនផ្សេងទៀតឲ្យយល់ច្បាស់ពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធាន។


ក្រោយពីចប់កម្មវិធីជួបសំណេះសំណាលក៏មានការថតរូបអនុស្សាវរីយ៍ ហើយឯកឧត្តមក៏បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់លោកគ្រូ អ្នកគ្រូ សិស្សនិសិត្ស និងជូនសម្លៀកសំពាក់អនុស្សាវរីយ៍ផងដែរ៕






 

No comments:

Post a Comment

Pages