អគ្គីភ័យឆេះផ្ទះលក់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គីសនី ផ្ទះកង់ឡាននិងម៉ាត អស់១១ល្វែងនៅក្រុងប៉ោយប៉ែត - BNP

Breaking

Tuesday, February 14, 2023

អគ្គីភ័យឆេះផ្ទះលក់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គីសនី ផ្ទះកង់ឡាននិងម៉ាត អស់១១ល្វែងនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖  អគ្គីភ័យឆេះផ្ទះលក់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គីសនី ផ្ទះកង់ឡាននិងម៉ាត អស់១១ល្វែងនៅក្រុងប៉ោយប៉ែត នៅវេលាម៉ោង៦.១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខាងលិចស្តប់អេស៊ីលីដា ៧០ម៉ែត្រ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

   ប្រភពបានប្រាប់ថា៖ ពេលអគ្គីភ័យឆាបឆេះ គេឃើញចេញពីផ្ទះលក់កុំព្យូទ័រ NTCចំនួន៣ល្វែង, បន្តឆេះផ្ទះទ្រីពៅ លក់គ្រឿងអេឡិចត្រូនិចចំនួន២ល្វែង, ឆេះផ្ទះលីសេងផេង លក់គ្រឿងអគ្គីសនី២ល្វែង ឆេះផ្ទះ ស៊ីណាត លក់កង់ឡាន ចំនួន២ល្វែង និងម៉ាតចំនួន២ល្វែង សរុបចំនួន១១ល្វែង មាន៥ម្ចាស់។

  ពេលពីអគ្គីភ័យឆាបឆេះ គេឃើញមានវត្តមាន លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមទាំងកងកម្លាំងចម្រុះ ជួយអន្តរាគមន៍ជួយយកសម្ភាៈ ទ្រព្យសម្បត្តិ៍ប្រជាពលរដ្ឋចេញមកក្រៅ និងដឹកនាំក្រុមពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុង រថយន្តអគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រថយន្តអគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា បាញ់ទឹកពន្លត់ អស់រាប់សិបឡាន ក្នុងនោះលោក គាត ហ៊ុល បានទំនាក់ទំនងសុំរថយន្តពន្លត់អគ្គីភ័យស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃនាំរថយន្តជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ រហូតដល់ម៉ោងជិត៨ព្រឹក ទើបអាចគ្រប់គ្រងស្ថានការបាន។

  សមត្ថកិច្ចបានប្រាប់ថា អគ្គីភ័យខាងលើនេះនៅមិនដឹងពីមូលហេតុពិតប្រាកដនោះទេ បើតាមព័ត៌មានដែលទទួលបានគឺ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ដែលឆេះផ្ទះចំនួន៥ម្ចាស់ គិតជាល្វែង១១ល្វែង ត្រូវបានឆេះពីក្រោយឆ្លងពីមួយទៅមួយខូចខាតស្ទើរតែទាំងស្រុង កម្លាំងចម្រុះបានជួយអន្តរាគមន៍យកសម្ភារៈបានមួយចំនួន និងមួយចំនួនទៀតត្រូវអគ្គីភ័យឆាបឆេះ បើគិតពីទំហំនៃការខូចខាតវិញមិនទាន់ដឹងនៅឡើយទេ ចំណែកមនុស្សវិញគ្មានអ្នករងគ្រោះថ្នាក់អ្វីឡើយ៕




 

No comments:

Post a Comment

Pages