ក្មេងស្រីតូចជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអាគារជាន់ទី៧បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាម - BNP

Breaking

Tuesday, February 14, 2023

ក្មេងស្រីតូចជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអាគារជាន់ទី៧បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាម

ភ្នំពេញ​៖​ នៅវេលាម៉ោង១១និង៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃច័ន្ទ​ ទី១៣​ ខែកុម្ភះ​ ឆ្នាំ២០២៣​ មានករណីក្មេងធ្លាក់ពីលើអគារជាន់ទី ៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខបានឲ្យដឹងថា​ ក្មេងស្រីតូច​ ជនជាតិចិនអាយុ 3 ឆ្នាំដែលធ្លាក់ពីអគារខ្ពស់ជាន់ទី 7 ស្លាប់បាត់បង់ជីវិតនោះ​ អាជ្ញាធរបានចូលទៅមើលក្នុងបន្ទប់ឃើញថាកញ្ចក់បង្អួចនៅក្នុងបន្ទប់


ទឹកចំហ​ នេះគឺជាការសន្និដ្ឋានជំហានដំបូងអាចមកពីក្មេងស្រីតូចនោះឡើងជាន់និងបង្គន់រួចឡើងទៅតាមបង្អួចនោះបណ្ដាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្ដង​ តែព័ត៌មានច្បាស់ការយ៉ាងណានោះអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។ 


ក្រោយកើតហេតុក្រុមគ្រួសារបានសពក្មេងស្រីជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕




 

No comments:

Post a Comment

Pages