បុរសម្នាក់បើករថយន្តមកជួបស្ត្រីម្នាក់ជាសង្សារដល់ផ្ទះខាងស្រីមិនបើកទ្វារឲ្យចូល កើតជាជម្លោះក្លាយជាហិង្សាវាយទៅលើបុរសម្នាក់ត្រូវជាប្អូនខាងស្រីប៉ោងមុខមួយចំហៀងត្រូវសមត្ថកិច្ចឃាត់ខ្លួន - BNP

Breaking

Thursday, January 26, 2023

បុរសម្នាក់បើករថយន្តមកជួបស្ត្រីម្នាក់ជាសង្សារដល់ផ្ទះខាងស្រីមិនបើកទ្វារឲ្យចូល កើតជាជម្លោះក្លាយជាហិង្សាវាយទៅលើបុរសម្នាក់ត្រូវជាប្អូនខាងស្រីប៉ោងមុខមួយចំហៀងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: បុរសម្នាក់ បើករថយន្តមួយគ្រឿងមកផ្ទះស្ត្រីម្នាក់ជាសង្សារ ខណះមកដល់ខាងស្រីមិនបើកទ្វារឲ្យចូល ក៍ស្រែកឡូឡាផ្អើលអ្នកជិតខាង ខណៈខាងស្រី បានហៅប្អូនប្រុសមកជួយ ស្រាប់តែបុរសខាងលើនោះបានវាយប៉ោងមុខម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៣ នៅចំណុចផ្ទះខាងស្រី  ភូមិ ១០០ ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនបង្កមានឈ្មោះឈួន ណារ៉ុងភេទប្រុសអាយុ៥០ ឆ្នាំជាង មុខរបរធ្វើការនៅក្រសួងអប់រំយុវជននិងកីឡា។


ជនរងគ្រោះមានឈ្មោះហេង បូរិភេទប្រុស អាយុ ៣៩ឆ្នាំ។


តាមសម្ដីស្ត្រីដែលត្រូវជាសង្សារបុរសខាងលើនោះ បានប្រាប់ឲ្យដឹងថា រូបគាត់និងបុរសរូបនោះធ្លាប់មានទំនាក់ទំនងស្នេហាក្លាយសង្សារជាមួយគ្នារយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមួយរយ:ពេលចុងក្រោយនេះ រូបគាត់បានផ្ដាច់ទំនាក់ទំនងស្នេហានិងគ្នា តែខាងប្រុសចេះតែមករកគាត់ តែរូបគាត់មិនចង់ជួបនឹងបានគេចវេសនិងបុរសខាងលើនេះរហូត ដោយមិនចង់ជួបឡើយ ។ លុះដល់ថ្ងៃកើតហេតុខាងលើស្រាប់តែបុរសខាងលើនោះបានបើករថយន្តមួយគ្រឿងមកដល់ផ្ទះរបស់គាត់ ហើយក៏បានគោះទ្វារស្រែកហៅគាត់ឲ្យបើកទ្វារឲ្យតែរូបគាត់មិនបើកឲ្យចូល ស្រាប់តែបុរសខាងលើនោះបានស្រែកឡូឡាផ្អើលអ្នកជិតខាង ពេលនោះរូបគាត់មើលសភាពមិនស្រួលក៏បានខលហៅប្អូនប្រុសគាត់ឲ្យមកជួយមើលផង ខណៈប្អូនប្រុសគាត់មកដល់ក៏បានប៉ះទង្គិចសម្ដីជាមួយបុរសខាងលើនោះក៍កើតជាហិង្សាវាយទៅលើប្អូនប្រុសរបស់គាត់មួយដៃបណ្ដាលឲ្យប៉ោងមុខម្ខាង។ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចបាននាំគ្មាទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។


ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួននាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងប៉ិស្តិ៍នគរបាលផងដែរ៕





 

No comments:

Post a Comment

Pages