ណែនាំជាច្រើនដងនៅមិនរាងចាល ចុះដកហូតសម្ភារៈដូចជា តុ ស្រាក្រឡុក ចំនួន៤ទីតាំងយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ បង្កអោយមានការភ្ញាក់ផ្អើល - BNP

Breaking

Thursday, January 26, 2023

ណែនាំជាច្រើនដងនៅមិនរាងចាល ចុះដកហូតសម្ភារៈដូចជា តុ ស្រាក្រឡុក ចំនួន៤ទីតាំងយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការណែនាំជាច្រើនដងនៅមិនរាងចាល គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ក៏បានចុះដកហូតសម្ភារៈដូចជា តុ ស្រាក្រឡុក ចំនួន៤ទីតាំងយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ  នៅចំណុចម្តុំអគ្គិសនី ទួលពង្រ ដែលស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។


ទីតាំងនេះ ដោយមានអ្នកលក់ស្រាក្រឡុកជាច្រើនកន្លែង ហើយអាជ្ញាធរមូលដ្ឋានបានចុះណែនាំអោយផ្អាកការលក់ដូរជាច្រើនលើកមកហើយ ហើយទីតាំងខ្លះក៏បានផ្អាកលក់ដូរ និងទីតាំងមួយចំនួនផ្សេងទៀតបានលួចបើកលក់ ដូចជាទីតាំង៤កន្លែងនេះ  ដែលនៅតែលក់ដូរដដែល ដោយមិនខ្លាចអាជ្ញាធរមូលដ្ឋាននោះទេ ហើយទីតាំងនេះ តែងតែបង្កហិង្សាជាច្រើនលើកផងដែរ។ ចំណែកទីតាំងខាងលើ គឺនៅខាងក្រោមបង្គោលអគ្គិសនីទៀតផង ដោយខ្លាចឆ្លងចរន្តឆក់បងប្អូនប្រជាពលរដ្ឋដែលមកហូបនៅទីនោះផងដែរ។

ករណីនេះ គណៈបញ្ជារការខណ្ឌ បានដកហូតយកសម្ភារៈមាន តុមួយចំនួនធំ។ ចំណែករោងលក់ដូរ និងភ្លើងពណ៌វិញ អាជ្ញាធរបានអោយម្ចាស់រោងនេះ  រុះរើដោយខ្លួនឯង ចាប់ពីថ្ងៃនឹងតទៅ ហើយបើម្ចាស់រោងមិនគោរពតាមបទបញ្ជាទេនោះ គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការណ៍ក្តៅៗជាក់ជាមិនខានឡើយ៕





 

No comments:

Post a Comment

Pages