សមត្ថកិច្ចចម្រុះ ចុះឆែកឆេរបង្ក្រាបលំនៅដ្ឋានសន្និធី បទល្មើសសត្វព្រៃ មានសត្វស្វាក្ដាម និងសារិការកែវក្របី ជាច្រើនក្បាលនៅស្រុករំដួល - BNP

Breaking

Friday, January 27, 2023

សមត្ថកិច្ចចម្រុះ ចុះឆែកឆេរបង្ក្រាបលំនៅដ្ឋានសន្និធី បទល្មើសសត្វព្រៃ មានសត្វស្វាក្ដាម និងសារិការកែវក្របី ជាច្រើនក្បាលនៅស្រុករំដួល

ខេត្តស្វាយរៀង៖  កាលពី ថ្ងៃទី ២៥ ខែមករាឆ្នាំ២០២៣ស្ថិតនៅចំណុចភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ។ ចំពោះម្ចាស់លំនៅដ្ឋានសង្ស័យមានឈ្មោះសេក សំណាង ភេទប្រុស

អាយុ ៤០ ឆ្នាំ រស់នៅភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ។

កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក រំដួលដឹកនាំដោយលោកវរសេនីយ៏ត្រី វ៉ន សុខា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសហការជាមួយមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ កងរាជអាវុធហត្ថ ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ ចំណុះនាយកដ្ឋាននីតិកម្មនិងពង្រឹងការអនុវត្តច្បាប់ នគរបាលស្រុករំដួលប៉ុស្ត៏រដ្ឋបាលឃុំថ្នាធ្នង់ លោកមេឃុំ មេភូមិ។

ប្រភពបន្តថាដោយមានការដឹកនាំ សំរបសំរួលនីតិវិធីដោយលោកឈីវ អុិចគង់ ព្រះរាជអាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះឆែកឆេរនិងបង្ក្រាប លំនៅឋានសន្និធីបទល្មើសសត្វព្រៃស្ថិតនៅចំណុចភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ម្ចាស់ឈ្មោះ សេក សំណាង និងបានដកហូតវត្ថុតាងដកហូតបានរួមមានសត្វស្វាក្ដាមចំនួន ០៥ ក្បាលនិងសារិការកែវក្របី ចំនួន ១២ ក្បាល។  ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជួនទៅរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕






 

No comments:

Post a Comment

Pages