លោកជំទាវកិត្តិសង្គហបណ្ឌិត​ ៖​ ប្រជាពលរដ្ឋទាំងអស់គ្នា​ ត្រូវរួមគ្នាថែរក្សា​ និងអភិរក្សនូវប្រពៃណីពីដូនតា​ ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ​ តាមរយៈ​ បុណ្យរដូវរំហេីយ​ - BNP

Breaking

Saturday, December 17, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ៖​ ប្រជាពលរដ្ឋទាំងអស់គ្នា​ ត្រូវរួមគ្នាថែរក្សា​ និងអភិរក្សនូវប្រពៃណីពីដូនតា​ ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ​ តាមរយៈ​ បុណ្យរដូវរំហេីយ​

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកព្រឹត្តិការណ៍​ បុណ្យរដូវរំហេី​យ​ តាមរយៈ​ ការប្រឡងដាល់អំបុក​ និងបង្ហើរខ្លែង​ ជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង​ នាព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២​ ។ 


ថ្លែងក្នុងឱកាសនោះផងដែរ​ លោកជំទាវ​ បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់​ កីឡាករ​ កីឡាការិនី​ និងប្រជាពលរដ្ឋទាំងអស់​ ដោយសេចក្តីនឹករលឹក​ ។ 


តាមកម្មវិធីការប្រកួតនេះមានរយៈពេល​ ២ថ្ងៃ​ នៅពេលយប់មានការប្រគុំតន្ត្រី​សម័យ​ និងបុរាណ​ ការសម្តែងចាប៉ីដងវែង​ និងល្បែងកម្សាន្តជាច្រេីនទៀត​ ដែលនឹងបង្ករឲ្យកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត​ ក្រោមម្លប់នៃសុខសន្តិភាព​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត​របស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ។ 


ពិធីប្រឡងដាល់អំបុក​ និងបង្ហេីរខ្លែង​ ដែលជាប្រពៃណីជាតិ បានប្រារព្ធធ្វេីឡើងនៅថ្ងៃទី ១៧និង ១៨ខែធ្នូ ឆ្នាំ ២០២២​ នៅក្នុង ភូមិ ដំណាក់កកោះ ឃុំ ពោធិ៍ ស្រុកកំពង់លែង ក្រោមការឧបត្ថម្ភពីមូលនិធិ​ អ៉ឹងហ្វោនដេសិន​ (ING FOUNDATION) ដែលដឹកនាំដោយ​ លោកឧកញ៉ា អ៊ឹង ប៊ុន ហូ វ និង លោកជំទាវ​ ព្រមទាំង ក្រុមការងារ ដែលមាន បេក្ខជន បេក្ខនារី មកពី ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង​និងមានការ ចូលរួមពីលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ និង ប្រជាពលរដ្ឋ​ប្រមាណជាង​ ២.៧០០នាក់ ផងដែរ ។


សូមរំលឹកផងដែរថា​ បច្ចុប្បន្នតំបន់នេះបានក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិ ព្រោះថា តំបន់នេះគឺជា តំបន់ភ្នំទូកមាស ដែលមាន ព្រៃឈើ ធម្មជាតិ ដ៏ ស្រស់បំព្រង មានប្រាសាទពណ្ណរាយ​ ប្រាសាទ​ប្រុស​ (សក្ល)​ ប្រាសាទស្រី​ ប្រាសាទស្លុតតី​ ឬថ្នមប្តី​ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងបានចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋនៅក្នុង ឃុំពោធិ៍ និង ឃុំច្រណូក​ នៃ ស្រុក កំពង់លែងឲ្យមានជីវភាពធូរធារថែមមួយកម្រិតទៀត​ ។ 


លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា​ ត្រូវរួមគ្នាថែរក្សា​ និងអភិរក្សនូវប្រពៃណីពីដូនតា​បានបន្សល់ទុក្ខដល់បច្ចុប្បន្ន​ ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ​៕









 

No comments:

Post a Comment

Pages