កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាប​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង​ និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ - BNP

Breaking

Friday, December 16, 2022

កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាប​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង​ និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់


 នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង២០:០០នាទី​ ដោយបានការឯកភាពពី លោក​ ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ រ៉ុឹម ម៉ិច បានបើកប្រតិបត្តិការចុះល្បាតនៅតាមតំបន់សំណង់ពណ៌ប្រផេះ និងសំណង់មិនរៀបរយ ទាំង១៤ខណ្ឌ ដោយបានបង្ក្រាប​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង​ និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០១នាក់)។


១-នៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ 

២-នៅភូមិបុរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែនសុខ​

៣-ផ្លូវ​រថភ្លើង​ សង្កាត់ស្រះចក​ ខណ្ឌ​ដូនពេញ​


វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៣កញ្ចប់ថង់តូច, ដបទឹកកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយ និងដែកកេះមួយ, ទូរស័ព្ទចំនួន០៣គ្រឿង។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

No comments:

Post a Comment

Pages