ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ - BNP

Breaking

Saturday, November 19, 2022

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២

រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ ដោយមាការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

  

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា យើងបានរៀបចំអនុគណៈកម្មការនីមួយៗក្នុងការទទួលខុសត្រូវរៀបចំផែនការ សកម្មភាពតាមផែននីមួយៗ ហើយចំណុចអ្វីខ្លះដែលមានបញ្ហាប្រឈម ដើម្បីយើងលើកយកមកពិនិត្យរួមគ្នាធ្វើការដោះស្រាយឱ្យបានសមស្រប។ ត្រៀមលក្ខណៈក្នុងការចូលរួមរៀបចំតុបតែងកែលម្អនៅតាមទីតាំងនីមួយៗមានដូចជា តាមលំនៅឋានជាដើម ដូច្នេះយើងត្រូវចលនាបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់រៀបចំដាក់តាំងកែលម្អលើកកម្ពស់សោភ័ណភាព បរិស្ថានឱ្យកាន់តែមានភាពស្រស់ស្អាត។


ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋ ត្រូវតាមដានវាយតម្លៃនៃការតុបតែង ម្យ៉ាងទៀតត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ។ ក្រុង ស្រុកធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសេចក្តីណែនាំជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការរៀបចំតុបតែងកែលម្អនៅតាមមុខលំនៅឋានរៀងៗខ្លួន ដើម្បីត្រៀមទទួលស្វាគមន៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខឱ្យទទួលបានលទ្ធផលល្អ៕










 

No comments:

Post a Comment

Pages