ជិះម៉ូតូមិនប្រយ័ត្នដឹកប្រពន្ធនិងកូនតូច២នាក់ត្រូវបានរថយន្តបុកពីក្រោយអូសជាច្រើនម៉ែត្ររងរបួស - BNP

Breaking

Saturday, November 19, 2022

ជិះម៉ូតូមិនប្រយ័ត្នដឹកប្រពន្ធនិងកូនតូច២នាក់ត្រូវបានរថយន្តបុកពីក្រោយអូសជាច្រើនម៉ែត្ររងរបួស

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួនបួននាក់បានរងរបួស ខណៈពេលជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តម៉ាក morning មួយគ្រឿងបើកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលអូសជាច្រើនម៉ែត្រ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦:១០ព្រឹកថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ឌុបប្រពន្ធនិងកូន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1GT-9101 ជិះតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានងាកចេញពីរថយន្តមកឆ្វេង ស្រាប់តែមានរថយន្តម៉ាក morning ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BS-6224 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលបោកនឹងថ្នល់អូសជាច្រើនម៉ែត្ររងរបួសដាច់រលាត់មុខដៃជើងទាំងឪពុកម្ដាយនិងកូនពីរនាក់ផងដែរ។


ក្រោយកើតហេតុម្ចាស់រថយន្តបានឈប់អែបកៀនចុះមកដោះស្រាយជាមួយនឹងភាគីជនរងគ្រោះដោយព្រមចេញសំណងថ្លៃព្យាបាលរបួសនិងជួសជុលម៉ូតូឲ្យដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕



 

No comments:

Post a Comment

Pages