មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ រួមចំណែកលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ របស់កងទ័ព - BNP

Breaking

Saturday, November 19, 2022

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ រួមចំណែកលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ របស់កងទ័ព

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព ក្រោមការយកចិត្តទុកដាក់របស់ ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ  មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបន្តជំរុញដល់បណ្តាអង្គភាពចំណុះ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ។ 


សូមបញ្ជាក់ថា អង្គភាពកងពលតូចថ្មើរជើងលេខ៥១ តែងតែប្រមូលផលបន្លែ ត្រី សាច់ សុវត្ថិភាពជាប្រចាំ សម្រាប់ធានាផ្គត់ផ្គង់បន្ថែមផ្ទះបាយរួមប្រចាំថ្ងៃ ធានាបាននូវសុខសុវត្ថិភាព សុខុមាលភាពកងទ័ព ផលិតផលលើសតម្រូវការ អង្គភាពបាននាំយកបន្លែ ត្រី សាច់ លក់ទៅផ្សារ ដែលនៅជិតអង្គភាព ក៏ដូចជាយកទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថវិកាដែលសន្សំបាន រួមចំណែកកសាងអង្គភាព និងជួយគ្រួសារយោធិនជួបការលំបាកផងដែរ៕








 

No comments:

Post a Comment

Pages