អាវុធហត្ថខេត្តតាកែវ.បាន.បញ្ជូនខ្លួនជនសង្ស័យជាអ្នកលក់និងទិញផលចោរកម្ម.១០នាក់.ទៅ.តុលាការ.! - BNP

Breaking

Friday, November 18, 2022

អាវុធហត្ថខេត្តតាកែវ.បាន.បញ្ជូនខ្លួនជនសង្ស័យជាអ្នកលក់និងទិញផលចោរកម្ម.១០នាក់.ទៅ.តុលាការ.!

(តាកែវ)៖អាវុធហត្ថបានចាប់ក្រុមជនសង្ស័យ៧នាក់ជាមុខសញ្ញាលួចនិងអ្នកទទួលផលចោរកម្ម៣នាក់ក្នុងក្រុងដូនកែវរួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។


មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកម្លាំងជំនាញបានស្រាវជ្រាវចាប់ក្រុម ជនសង្ស័យចំនួន៧នាក់ដែលលួចគាស់ផ្ទះ-លួចទូរសព្ទ-លួចសម្ភារផ្សេងៗ-និងលួចកាត់យកខ្សែភ្លើងតាមផ្ទះប្រជាពលរដ្ឋ។


ជនសង្ស័យឈ្មោះ សូសុខជា អាយុ២៤ឆ្នាំ-

ឈ្មោះ ប៊ុន រាសី អាយុ២៧ឆ្នាំ-

ឈ្មោះ ហ៊ឹម ផន អាយុ២១ឆ្នាំ-

ឈ្មោះ សុខ ថា អាយុ២៤ឆ្នាំ-

ឈ្មោះឈៀង ប៊ុនរឿនអាយុ៤១ឆ្នាំ-

ឈ្មោះ យ៉េងប៊ុណ្ណា អាយុ២១ឆ្នាំ

និងឈ្មោះចៅ ភី អាយុ២៧ឆ្នាំ

ទាំង៧នាក់នេះនៅក្រុងដូនកែវ ខេត្តតាកែវ ។


ក្រោយពីចាប់ក្រុមជនសង្ស័យផ្នែកជំនាញបន្តរកទីតាំងទទួលផលចោរកម្មបានចំនួន៣កន្លែងដែលស្តី្រជាម្ចាស់ឈ្មោះ កែវ សាលី អាយុ៤១ឆ្នាំ-

ឈ្មោះ សំ ស៊ីមួយ អាយុ ៥២ឆ្នាំ-

និងឈ្មោះ យី ភ័សនី ហៅយាយម៉ៅ អាយុ ៥៩ឆ្នាំ។


ពួកគេរស់នៅភូមិស្នោរ សង្កាត់រកា ក្រុងដូនកែវ ។


បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនអ្នកលួចនិងអ្នកទិញផលចោរកម្មចំនួន១០នាក់ជាមួយវត្ថុតាងទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕




 

No comments:

Post a Comment

Pages