មនុស្ស០៣នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌសែនសុខ... - BNP

Breaking

Thursday, August 25, 2022

មនុស្ស០៣នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌសែនសុខ...

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុកាលពីថ្ងៃទី២៥ ខែកសីហា ឆ្នាំ២០២២​។


ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវហាន់ណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានរថយន្ត០១គ្រឿងម៉ាកtoyota priusពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AY-5791 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបើកបរពីត្បូងទៅជើងលុះដល់ចំណុចកេីតហេតុខាងលេីបានបុកយ៉ាងពេញទំហឹងជាមួយ ម៉ូតូ០១គ្រឿងជិះឆ្លងផ្លូវ បញ្ច្រក​ទិស ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AH-1601បើកពីត្បូងទៅជើងត្រូវបានបុកជាមួយរថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងបីនាក់។


បុរសម្នាក់​ត្រូវ​បានស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់មន្ទីពេទ្យ សពជនរងគ្រោះមានឈ្មោះអ៊ុន សំអន ភេទប្រុសអាយុ៦៦ឆ្នាំ ស្រុកកំណើត ឃុំរកាកោងទី ២ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសន្តិសុខ។


ចំណែកជនរងគ្រោះ 

១.មានឈ្មោះសុខ វុទ្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើត ឃុំតាលោ  ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរសន្តិសុខដូចគ្នា រស់...


២.មានឈ្មោះនូ ធឹម ភេទប្រុសអាយុ៣២ឆ្នាំ មានស្រុកកំណើត ឃុំយារអង្គ ស្រុកថ្អង ខេត្តកំពង់ស្ពឺ មុខរបរសន្តិសុខដូចគ្នា រស់...


តាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿននិងអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយត្ន័រីឯរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅចរាចរណ៍ក្រុងរង់ចាំការដោះស្រាយតាមនីតិវិធី


ស.ព​.ក្រោយ​សមត្ថកិច្ច​ធ្វើកំណត់ហេតុរួចបានប្រគល់.ស.ព.ឲ្យទៅក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុក​កំណើត ៕





 

No comments:

Post a Comment

Pages