ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ស្តីពីការចុះត្រួតពិនិត្យតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែកន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្ត - BNP

Breaking

Wednesday, August 24, 2022

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ស្តីពីការចុះត្រួតពិនិត្យតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែកន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្ត

ព្រឹកថ្ងៃអង្គារ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ស្តីពីការចុះត្រួតពិនិត្យតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែកន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក  និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូដែលចុះត្រួតពិនិត្យតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែកន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលសូមស្វាគមន៍ដំណើរបេសកកម្មក្នុងភូមិសាស្រ្តខេត្តព្រះសីហនុប្រកបដោយជោគជ័យ។

 

ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងអំណរគុណរដ្ឋបាលខេត្តក្នុងការសហការជាមួយក្រុមការងារក្នុងគោលបំណងបំពេញបេសកកម្មនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃាត់ខ្លួនបណ្តោះ អាសន្នក្នុងខេត្តព្រះសីហនុ ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាដល់អ្នកដែលត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅតាមទីតាំងនីមួយៗ។

 

ក្នុងឱកាសនោះ គណ:ប្រតិភូក៏មានគម្រោងចុះទៅពិនិត្យនៅពន្ធនាគារខេត្តព្រះសីហនុ (ក្បាលឆាយ) និងបន្តទៅពិនិត្យនៅមជ្ឃមណ្ឌលបន្យាបគ្រឿងញៀននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។








 

No comments:

Post a Comment

Pages