លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស - BNP

Breaking

Thursday, August 25, 2022

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ)  បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅបន្ទប់ប្រជុំរបស់រដ្ឋបាលសាលាខេត្តសៀមរាប ក្រោមការដឹកនាំ របស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ខ.ប.ជ) ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាព អភិបាលរក្រុង អធិការ ក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិសរុប ៦០នាក់។


នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើការពិនិត្យ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហារបស់គណៈកម្មាធិការខេត្ត ដែលអនុវត្តដោយមន្ទីរ រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូ ដែលបានផ្តល់ជូនមកក្រុមការងារលេខាធិការដ្ឋានដើម្បីធ្វើការបូកសរុប និងដាក់ជូនអង្គប្រជុំពិនិត្យផ្ទៀងផ្ទាត់មុនដាក់ជូនទៅគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។  បន្ទាប់ពិនិត្យលើរបាយការណ៍ អង្គប្រជុំ ក៏បានពីភាក្សាលើបញ្ហាកុមារតាមម្តាយនៅក្នុងពន្ធនាគារ ដើម្បីឱ្យកុមារទទួលបានការសិក្សាក្នុងថ្នាក់មត្តេយ្យសិក្សាសហគមន៍, បញ្ហានៃការផ្តល់សេវានៅមន្ទីរពេទ្យកុមារអង្គរដល់កុមារ, នីតិវិធីនៃការតាមដានដំណើរការរឿងក្តីនៅនីតិវិធីតុលាការ, ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន និងការបន្តសុពលភាពអត្តសញ្ញណប័ណ្ណ សម្រាប់យកទៅប្រើប្រាស់ការងារប្រចាំថ្ងៃ  និងបានពិភាក្សាលើការរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ។


បន្ថែមពីនោះ លោកស្រីប្រធានអង្គប្រជុំ បានជំរុញឱ្យសមាជិកអង្គប្រជុំ ពិសេសរដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ពិនិត្យ និងយកចិត្តទុកដាក់លើកុមារក្រីក្រ ពិសេសកុមារដែលទើបវិលត្រឡប់មកពីការធ្វើចំណាកស្រុកពីក្រៅប្រទេស និងជំរុញឱ្យគណៈកម្មការទ្រទ្រង់សាលាប្រជុំជាមួយអាណាព្យាបាល ដើម្បីពិនិត្យទៅលើការចូលរួមជាបដិភាគរបស់អាណាព្យាបាលសម្រាប់គាំទ្រលើអាហារពេលព្រឹកសម្រាប់កុមារ និងសម្ភារសិក្សាកុមារនៅតាមសាលារៀន។











 

No comments:

Post a Comment

Pages