រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជ៉ំត្រៀមសម្រាប់ពិធីដង្ហែក្បួនកីឡាករឈ្នះមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២២ នៅប្រទេសវៀតណាម - BNP

Breaking

Thursday, June 2, 2022

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជ៉ំត្រៀមសម្រាប់ពិធីដង្ហែក្បួនកីឡាករឈ្នះមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២២ នៅប្រទេសវៀតណាម

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជ៉ំត្រៀមសម្រាប់ពិធីដង្ហែក្បួនកីឡាករឈ្នះមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២២ នៅប្រទេសវៀតណាម ព្រមទាំងមានការអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ អបអរសាទរពិធីដង្ហែក្បួននេះ ដោយ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។


ការដង្ហែក្បួនសម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមចេញពីស្ថានីយ៍ប្រេងឥន្ធនៈតេលារស្មីរតនះ ឆ្ពោះមកក្រុងខេមរភូមិន្ទ តាមបណ្ដោយផ្លូវជាតិលេខ៤៨ មកដល់រង្វង់មូលអេស៊ីលីដា បត់ស្តាំរហូត ដល់កែងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បត់ឆ្វេងទៅមាត់សមុទ្រកាត់មុខវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង (សិស្សឈរអមសងខាងផ្លូវ) រហូតដល់កែងផ្ទះ ឯកឧត្តម ប៊ុន លើត បត់ឆ្វេង តាមមាត់សមុទ្រ រហូតដល់គល់ស្ពានកោះកុង និងបត់ស្តាំធ្វើដំណើរលើស្ពានឆ្ពោះទៅស្រុកមណ្ឌលសីមា រហូតដល់រង្វង់មូលព្រះបាទជ័យវរន្ម័ន បត់ស្តាំធ្វើដំណើរផ្លូវកាត់វិទ្យាល័យចាំយាម(សិស្សឈរអមសងខាងផ្លូវ) រហូតដល់ផ្សារភូមិថ្មី ទើបបត់ត្រឡប់ក្រោយមកវិញ ឆ្ពោះមកតាមស្ពានកោះកុង រហូតដល់រង្វង់មូលស្ពានកោះកុង បន្តបត់ស្តាំមុខសាលាបឋមសិក្សាទីរួមខេត្ត (សិស្សឈរអមសងខាងផ្លូវ) ដោយដង្ហែតាមមាត់សមុទ្រឆ្ពោះទៅភូមិ៤ សង្កាត់ដងទង់ រហូតដល់មណ្ឌលសុខភាពស្ទឹងវែង ហើយបត់ឆ្វេង ធ្វើដំណើរចេញតាមផ្លូវច្រមុះជ្រូក រហូតមកដល់ផ្លូវមាត់សមុទ្រកាត់តាមមុខការ៉ាស់សាំង លឹម លុង រហូតមកដល់កែងផ្ទះលោកមេសា ហើយបត់ស្ដាំរហូត ដល់កែងផ្សារដងទង់ និងបត់ឆ្វេងដង្ហែទៅត្រង់រហូត ដល់រង្វង់មូល ធនាគារ អេស៊ីលីដា ហើយបត់ឆ្វេង ឆ្ពោះមកសាលាខេត្តកោះកុង៕





 

No comments:

Post a Comment

Pages