ទីតាំងលួចលេងល្បែងជល់មាន់ ក្នុងចំការស្វាយមួយកន្លែងនៅស្រុកត្រពាំងប្រាសាទ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប - BNP

Breaking

Friday, June 3, 2022

ទីតាំងលួចលេងល្បែងជល់មាន់ ក្នុងចំការស្វាយមួយកន្លែងនៅស្រុកត្រពាំងប្រាសាទ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

 ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ នៅវេលាម៉ោង ១៥ៈ០០នាទី លោក វ/ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ និងកម្លាំងប្រជាការពារ សរុបចំនួន ២០នាក់ បានចុះបង្ក្រាប និងរុះរើទីតាំងប្រព្រឹត្តិល្បែងស៉ីសង (ជល់មាន់) មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ វត្ថុតាងដកហូត រួមមាន៖

- ម៉ូតូ ចំនួន ០៥គ្រឿង

- មាន់ជល់ ចំនួន ០២ក្បាល និងសម្ភារៈ មួយចំនួនទៀត។

 👉បច្ចុប្បន្នវត្ថុតាងខាងលើ បានឃាត់រក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។






 

No comments:

Post a Comment

Pages