ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ - BNP

Breaking

Thursday, June 2, 2022

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើអោយជម្ងឺកូវីដ-១៩ ក្នុងរយៈពេល២៦ថ្ងៃនេះនៅកម្ពុជា។

   

ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការជោគជ័យទៅលើការគ្រប់គ្រងជម្ងឺកូវីដ-១៩ ទៅតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជា មានការចូលរួមចំណែកមិនអាចខ្វះបាន ពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជម្ងឺកាចសាហាវនេះក៏ដោយ ក៏បងប្អូនមិនរុញរា តស៊ូជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើអោយប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

ឯកឧត្ដម  ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបំរើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមអោយបន្តខិតខំបំរើសេវានេះ អោយកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង សូមអោយបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី០៥ មិថុនានេះ។


ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជាហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នង និងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។


ឯកឧត្ដម ឃួង ស្រេង សូមអោយប្អូនៗជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពី ប្រវត្តិ សាស្ត្រពិតរបស់កម្ពុជាពិសេសនៅក្នុងរបបប៉ុលពត និងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ។ ឯកឧត្ដម សូមអោយបងប្អូនត្រូវ ដឹងខ្លួនឯងអោយបានច្បាស់ ថាចេញពីពិភពអី ហើយដើរទៅចំណុចណា ។







 

No comments:

Post a Comment

Pages