លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ដឹកនាំកីឡាករ​បាល់ទាត់ ប្រកួតជាមួយ​ក្រុមកីឡា​ករយុវជន​មកពីក្រុងប៉ោយប៉ែត​ ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក - BNP

Breaking

Thursday, June 9, 2022

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ដឹកនាំកីឡាករ​បាល់ទាត់ ប្រកួតជាមួយ​ក្រុមកីឡា​ករយុវជន​មកពីក្រុងប៉ោយប៉ែត​ ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក

(បន្ទាយមានជ័យ​)៖​ នាល្ងាចថ្ងៃពុធ ទី០៨​ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានអញ្ជើញចូលរួមជាមួយក្រុមកីឡា​ករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ​ ប្រកួតលក្ខណៈមិត្តភាព​ ផ្លាស់ប្តូរបទពិសោធន៍​ ជាមួយក្រុមកីឡា​ករបាល់ទាត់យុវជន​មកពីក្រុងប៉ោយប៉ែត​នៅតារាងបាល់ទាត់​Happy Sport ។ 


ការប្រកួតនេះផ្តោតសំខាន់​ ក្នុងការដកស្រង់​ ផ្លាស់ប្តូរបទពិសោធន៍​ពីគ្នាទៅវិញមក​ ដោយមិនផ្តោតសំខាន់ទៅលេីលទ្ធផលនោះទេ ។ 


គូរបញ្ជាក់ផងដែរថា​ ជានិច្ចជាកាលលោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន តែងតែដឹកនាំកីឡាករ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ចូលរួមលេងកីឡាជាប្រចាំ​ មិនថាកីឡាបាល់ទាត់​ បាល់ទះ​ ឬវាយសីនោះទេ ។ ជាមួយគ្នានោះដែរក្រុមកីឡាករ​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ក៏រីករាយទទួលស្វាគមន៍​ ចំពោះកីឡាករដែលចង់ប្រកួត​ដេីម្បីចូលរួមលេីកកម្ពស់វិស័យកីឡា​ ក៏ដូចជាលេងកីឡាដេីម្បីទទួលបាននូវសុខភាពល្អផងដែរ ។







 

No comments:

Post a Comment

Pages