ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រកាសប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន - BNP

Breaking

Thursday, June 9, 2022

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រកាសប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន

នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី  អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន ដោយលោក ស៊ិន ស៊ិញហឹង នាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត ចូលកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន ជំនួសលោក វ៉ាន់ ដារ៉ាន់ ប្រធានចាស់ដែលត្រូវដល់អាណត្តិការងារ ទៅបំពេញការងារនៅអង្គភាពវិញ ពិធីនេះធ្វើឡើងនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់បឹងត្រកួន ស្ថិតនៅភូមិសាស្រ្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកប្រធានទីស្នាក់ការច្រកចាស់ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចការងារតាមតួនាទីសម្រេចបានជោគជ័យ នាពេលកន្លងមកនេះ។


ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរមន្ត្រីនាពេលនេះជាដំណើរការជាធម្មតា តាមគោលការណ៍ច្បាប់ លោកប្រធានចាស់ត្រូវចប់អាណត្តិការងារ ទៅបំពេញការងារនៅអង្គភាពវិញ នៅសាលាខេត្តបន្ទាយមានជ័យ។


ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានណែនាំ និងក្រើនរំលឹកដល់ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនបឹងត្រគួន និងមន្ត្រី កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការណ៍គ្នាឱ្យបានល្អ ជាពិសេសខិតខំសម្របសម្រួលរាល់កិច្ចការទាំងអស់ជាមួយភាគីថៃ ឱ្យបានកាន់តែល្អប្រសើរថែមទៀត៕








 

No comments:

Post a Comment

Pages