សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៤៥ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានានៅតំបន់កោះថ្ម - BNP

Breaking

Wednesday, June 8, 2022

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៤៥ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានានៅតំបន់កោះថ្ម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង០៣ ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញរួមដំណើរជាមួយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងគណៈប្រតិភូក្រសួង ស្ថាប័នពាក់ព័ន្ធ

 

អញ្ជើញបើកកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២២ និងសម្ពោធសមិទ្ធផលនានានៅតំបន់កោះថ្ម ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕











 

No comments:

Post a Comment

Pages