តុលាការបានសម្រេចឃុំខ្លួនអតីតប្ដី ដែលបាញ់សម្លាប់អតីតប្រពន្ធនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ ដាក់ពន្ធនាគារព្រៃស បណ្ដោះអាសន្ន - BNP

Breaking

Tuesday, June 14, 2022

តុលាការបានសម្រេចឃុំខ្លួនអតីតប្ដី ដែលបាញ់សម្លាប់អតីតប្រពន្ធនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ ដាក់ពន្ធនាគារព្រៃស បណ្ដោះអាសន្ន

ភ្នំពេញ៖ អតីតប្តី ដែលបានបាញ់អតីតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានតុលាការសម្រាចឃុំខ្លួននៅពន្ធនាគារព្រៃស បណ្ដោះអាសន្ន នៅល្ងាចថ្ងៃទីទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមការចោទប្រកាន់ពីបទ អំពើឃាត់កម្មដោយគិតទុកជាមុន និង កាន់កាប់អាវុធដោយខុសច្បាប់ ។


គួរបញ្ជាក់ថា អតីតប្តីបានបាញ់សម្លាប់អតីតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សមត្ថកិច្ចបញ្ជាក់ថា អតីតប្រពន្ធនោះ មានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការ នៅណាហ្គាវើលដ៍។ ចំណែកជនសង្ស័យជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅម្តុំ ផ្សារដីហុយ។


សូមរំលឹកថា អ្នកទាំង២ មានបានចាប់ដៃជាប្តីប្រពន្ធ បានកូនប្រុស អាយុ ១ខួប ៩ខែ។ ពួកគេបានលែងលះគ្នា ដាច់ស្រេច អស់រយៈពេល ៣ខែ កន្លងទៅហើយ ដោយដឹងលឺត្រឹមសាលាសង្កាត់ ព្រោះចំណង អាពាហ៍ពិពាហ៍របស់អ្នកទាំង២ មិនមានចុះអេតាស៊ីវិល ឬសំបុត អាពាហ៍ពិពាហ៍នោះឡើយ។


បើតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ អតីតប្ដី បានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើតជាទំនាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿងអតីតប្រពន្ធ មានសា ហាយស្មន់ ដែលនាំអោយដល់ការលែងលះ។


ក្រោយឈ្លោះប្រកែកសម្តីគ្នាមួយប្រាវ អតីតប្តីក៏បាននាំអតីតប្រពន្ធចូលបន្ទប់ ដើម្បីនិយាយ វែកញែករឿងដដែលខាងលើ។ ខណៈនោះ បងប្រុសបង្កើតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ដែរ ដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យ ជាអតីតប្ដី ដក កាំភ្លើងខ្លី ម៉ាក K59 ភ្នង់ទៅលើបុរសជាបង និងគំរាមឲ្យចេញពីបន្ទប់ កុំឲ្យចេះដឹង រឿងប្ដីប្រពន្ធរបស់ពួកគេ។ ភ្លាមនោះ បុរសជាបង ក៏បានដើរចេញទៅវិញ ដោយបានបីកូន ប្រុសតូចរបស់ពួកគេ ចេញពីបន្ទប់ ហើយរំពេចនោះ ជនសង្ស័យ ក៏បានបាញ់សម្លាប់អតីតប្រពន្ធ ចំសៀតផ្កា បណ្តាលឲ្យស្លាប់ នៅលើគ្រែតែម្តងទៅ។ ភ្លាមៗ ជនសង្ស័យ មិនបានរត់គេចទៅណាឡើយ ហើយ សាច់ញាតិជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ឃាត់ខ្លួនតែម្តង។


នៅជុំវិញសព សមត្ថកិច្ចរកឃើញ គ្រាប់កាំទុះ ចំនួន ០៤គ្រាប់ ដោយក្នុងនោះ ផ្ទុះមួយគ្រាប់ អត់ផ្ទុះ ០៣គ្រាប់ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថា គ្រាប់កាំទុះទាំង ០៤គ្រាប់ នោះជនសង្ស័យបាញ់ទៅលើជនរងគ្រោះទាំង ០៤គ្រាប់ ឬក៏ បាញ់ខ្លួនឯងខ្លះឡើយ។ ដោយឡែក ចំពោះកាំភ្លើង ដែលជនសង្ស័យ បាញ់សម្លាប់អតីត ប្រពន្ធ ក៏មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ចថា បានមកពីណា នោះដែរ។





 

No comments:

Post a Comment

Pages