បងថ្លៃគាស់ទ្វារបន្ទប់ចូលចាប់ប្អូនថ្លៃរំលោភ ហើយថែមទាំងគំរាមសម្លាប់ទៀត - BNP

Breaking

Tuesday, June 14, 2022

បងថ្លៃគាស់ទ្វារបន្ទប់ចូលចាប់ប្អូនថ្លៃរំលោភ ហើយថែមទាំងគំរាមសម្លាប់ទៀត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ខណៈពេលកាន់កាំបិតប៉័ងតោ គាស់ទ្វារបន្ទប់ប្អូនថ្លៃ ចូលទៅចាប់រំលោភ តែមិនបានសម្រេច កាលពីវេលាម៉ោង ប្រមាណ១២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ នួន ភារៈ អាយុ៣០ឆ្នាំ  ជាអ្នកបើករថយន្ត ឱ្យលោកអភិបាលខណ្ឌម្នាក់ តែលោកអភិបាលរូបនោះបានបដិសេធថា«ឈប់យូរហើយ»ចំណែកនារីរងគ្រោះ ឈ្មោះ ស.ស.ម អាយុ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ ។ 


ព័ត៌មានបន្តថា មុនពេលកើតហេតុ ជនសង្ស័យនិងប្រពន្ធ បាននាំគ្នាទៅលេងផ្ទះប្អូនស្រី ខណៈឪពុកម្តាយធ្វើដំណើរទៅខេត្ត ។ នៅវេលាយប់នោះជនសង្ស័យ បានជួបជុំគ្នាផឹកនៅផ្ទះ រួចទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម។ 


ដោយឡែកនារីរងគ្រោះ ព្រមទាំងក្មួយ បានសម្រាកនៅបន្ទប់ជាន់ឡៅតឿ ខណៈកំពុងតែដេក ស្រាប់តែជនសង្ស័យទៅគាស់ទ្វារបន្ទប់ចូលទៅចាប់រំលោភ តែពុំបានសម្រេច ។ ដោយមានកាន់កាំបិតប៉័ងតោ កាំបិតចុងស្រួច និងស្លៀកតែខោខ្លី  ទៅចាប់ទាំងកម្រោល ទើបនាងស្រែកផ្អើលដល់សាច់ញាតិ រួចរត់ទៅប្តឹងដល់ប៉ូលិសមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យទាំងយប់ ព្រោះខ្លាចជនសង្ស័យសម្លាប់ជនរងគ្រោះផង ។


ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លងមកជនសង្ស័យ ធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេក ម្តងមកហើយ កាលពីចុងឆ្នាំ២០២១ និង ធ្លាប់វាយបង្ករបួសស្នាមដល់អ្នកដទៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តទៅឱ្យគេអស់៩ពាន់ដុល្លារ។ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួន បញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕



 

No comments:

Post a Comment

Pages