៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៤គ្រឿង ខណៈថ្ងៃឱសានវាទចូលបង់ពន្ធ នៅតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ - BNP

Breaking

Saturday, June 18, 2022

៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៤គ្រឿង ខណៈថ្ងៃឱសានវាទចូលបង់ពន្ធ នៅតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៧ ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៤គ្រឿង។ 


រថយន្តទាំង២៤គ្រឿងនោះរួមមាន៖ 


១-រថយន្តម៉ាក Lexus RX 450h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល២០១២

២-រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល ២០១៦

៣-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១២

៤-រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៨

៥-រថយន្តម៉ាក Toyota SIENNA ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៤

៦-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិត ឆ្នាំ២០០៦  ពាក់ស្លាក លេខ ភ ព2AR.9416

៧-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង  ផលិតឆ្នាំ២00៧ ពាក់ស្លាក លេខ ភ ព 2BD.4970

៨-រថយន្តម៉ាក LEXUS GS300  ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3000 CC

៩-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង   ឆ្នាំម៉ូដែល2007 ពណ៍ស  ស្លាកលេខ ភ្នំពេញ 2AI-4790   

១០-រថយន្ត ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពណ៍ស  ស្លាកលេខ ភ្នំពេញ 2V-3765 

១១-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AM-2126 

១២- រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំ 2010 ពណ៍ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2AY-1793  

១៣-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៍ទឹកមាស ស្លាកលេខ ភ្នំពេញ 2AI-0247  

១៤-រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AC-2877  

១៥-រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០

១៦-រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០

១៧-រថយន្តម៉ាក LEXUS ចង្កូតឆ្វេង ពណ៌ស ស្លាកលេខនគរបាល2-4129 ឆ្នាំផលិត2004 ទំហំស៊ីឡាំង  3300CC

១៨-រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BF-6614ឆ្នាំផលិត 2010 ទំហំ ស៊ីឡាំង 1900CC

១៩-រថយន្តម៉ាក LEXUS RX400h  ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3300 CC 

២០-រថយន្តម៉ាក LEXUS RX400h  ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3300 CC

២១-រថយន្តម៉ាក LEXUS RX330  ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC

២២-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៤

២៣-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០

២៤-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១១


សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសានវាទនៅតែជាង១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន៕








 

No comments:

Post a Comment

Pages