កំលាំងសមត្ថកិច្ចចំរុះនៅក្រុងប៉ោយប៉ែត ចុះរាវរកបុរស២នាក់ខណះ ឆក់ខ្សែភ្លើងធ្លាក់ចូលក្នុងទឹក អូរខៃដន - BNP

Breaking

Saturday, June 18, 2022

កំលាំងសមត្ថកិច្ចចំរុះនៅក្រុងប៉ោយប៉ែត ចុះរាវរកបុរស២នាក់ខណះ ឆក់ខ្សែភ្លើងធ្លាក់ចូលក្នុងទឹក អូរខៃដន

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង៤០នាទីរសៀល នៅចំណុចកញ្ចុះរបស់ឈ្មោះ អូរខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីមនុស្សខ្សែភ្លើងឆក់ស្លាប់ចំនួន០២នាក់ ។


ប្រភពបានបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកញ៉ាំអាហារ នៅកញ្ចុះកើតហេតុខាងលើមានគ្នា ០៧នាក់ ស្រី០៤នាក់ ។


ក្រោយមកជនរងគ្រោះបានចេញមកក្រៅកញ្ចុះហើយ បានចាប់បង្កាន់ដៃដែក សណ្ដូកជើងចុះក្នុងទឹក ស្រាប់តែត្រូវបានភ្លើងឆក់តែម្ដង ។


ភ្លាមនោះក៏មានសមាជិកម្នាក់របស់ជនរងគ្រោះថាបានឃើញស្មានតែជនរងគ្រោះធ្វើកាយវិការលេងសើចក៏បានចេញមកក្រៅកញ្ចុះចាប់បង្កាន់ដៃដែកនោះដែរ រួចយកដៃម្ខាងទៀតបាចទឹកក៏ត្រូវភ្លើងឆក់ផងដែរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ រួចគាត់ក៏បានហៅឲ្យគេជួយ។


ពេលនោះស្រាប់តែមានជនរងគ្រោះម្នាក់ទៀតឈ្មោះ សែម លឹមហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនៅកញ្ចុះជិតខាង បានស្ទុះរត់ទៅជួយ រួចក៏ត្រូវបានភ្លើងឆក់ផងដែរ ក្រោយមកជនរងគ្រោះឈ្មោះ សែម លឹមហៀង បានងើបមកលើផ្ទៃទឹក រួចបានស្រែកប្រាប់ថាឲ្យបិទគុបខ្សែភ្លើង ប៉ុន្តែពុំមាននរណាម្នាក់បានស្គាល់ពីប្រភពនៃខ្សែភ្លើងដែល.តចេញទៅចុះនោះឡើយ ក៏បណ្ដាលឱ្យភ្លើងឆក់ទាំង ០២នាក់រួច លិចចូលទៅក្នុងទឹក។

 

ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលបាននិមិត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបងប្អូនប្រជាពលរដ្ឋ បានចុះរាវរកជនរងគ្រោះឃើញម្នាក់ និងបន្តរាវរកម្នាក់ទៀតផងដែរ ។






 

No comments:

Post a Comment

Pages