សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិនក្នុងករណី ប៉ុនប៉ងមនុស្សឃាត ,ចាប់ជំរិត ,គំរាមសម្លាប់ ,កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ - BNP

Breaking

Friday, June 17, 2022

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិនក្នុងករណី ប៉ុនប៉ងមនុស្សឃាត ,ចាប់ជំរិត ,គំរាមសម្លាប់ ,កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់

ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិនក្នុងករណី ប៉ុនប៉ងមនុស្សឃាត ,ចាប់ជំរិត ,គំរាមសម្លាប់ ,កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់។

សុំបញ្ជាក់ថាកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ០០ នាទី បុរសជនជាតិចិនម្នាក់ បានមកប្តឹងរាយការណ៍ថា មានជនជាតិចិន១ក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ ទៅ ៥គ្រឿង ក្នុងមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និង ម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ១នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ត្រៀមចាប់ជំរិតមិត្តភក្តិរបស់គាត់ ចំណែករថយន្ត ២ ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯ ជនសង្ស័យ ១នាក់ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចយើងបានស្ទូចរថយន្ត ម៉ាក TUNRDA មករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែក រថយន្ត២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យបានបើករត់គេចខ្លួនបាត់។

ករណីនេះកើតឡើងដោយសារ ជនរងគ្រោះ និងជនសង្ស័យបានសហការគ្នារកស៊ីចាប់ពីអំឡុងខែកុម្ភៈ ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ហើយពួកគេបានខាតប្រាក់អស់ចំនួន $១,២០០,០០០ (មួយលានពីរសែនដុល្លារអាមេរិក) បន្ទាប់មក ជនសង្ស័យបានខឹងនឹងជនរងគ្រោះ ទើបរៀបចំផែនការចាប់ជំរិតជនរងគ្រោះតែម្តង ។ 

-នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ ដោយមានការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី ០១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 ,បង់ ០១ ,គ្រាប់ចំនួន ០៨ គ្រាប់ ។

ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EJ1529461 មុខរបរ អ្នករកស៊ី ស្នាក់នៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

+ជនសង្ស័យ ០៤ នាក់ ៖

១-ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

 ២-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ Min SiSong ហៅ Xiao Song ភេទប្រុស អាយុ ២៧ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH7292577 និងបក្ខពួកបានរត់គេចខ្លួនបាត់ ។

+វត្ថតាងចាប់យកបានជាក់ស្ដែង៖

-ទូរស័ព្ទដៃចំនួន ០៥ គ្រឿង ម៉ាក Iphone X ពណ៌ស ០១ គ្រឿង ,ម៉ាក Iphone12 Pro Max ពណ៌ខៀវ ០១ គ្រឿង ,ម៉ាក Iphone13 Pro Max ពណ៌ប្រផេះ ០១ គ្រឿង ,ម៉ាក OPPO ពណ៌ខៀវ ០១ គ្រឿង និងម៉ាក Sansung Fold2 ពណ៌ផ្កាឈូក ០១ គ្រឿង ។

-កាត ០១ សន្លឹក និងកូនសោរផ្ទះ ០១ ។

-រថយន្ត ០១ គ្រឿង ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333.។

-រថយន្ត ០១ គ្រឿង ម៉ាក TUNRDA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050 ។

-កាំភ្លើងខ្លី ០១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 ,បង់ ០១ ,គ្រាប់ចំនួន ០៨ គ្រាប់ ។

 ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕


 

No comments:

Post a Comment

Pages