ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញ លើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង - BNP

Breaking

Friday, June 17, 2022

ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញ លើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញ លើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញដឹកនាំកិច្ចប្រជុំពីសំណាក់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង។

កិច្ចប្រជុំ ផ្តោតលើរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២២

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែងសម្រាប់កិច្ច ប្រជុំសាមញ្ញ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

៥-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង៖

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

- គណៈកម្មាធិការលទ្ធកម្ម

- គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត

៦-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៧-បញ្ហាផ្សេងៗ........៕









 

No comments:

Post a Comment

Pages