អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន - BNP

Breaking

Saturday, June 18, 2022

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០១ម៉២០នាទីរំលងអាធ្រាត្រ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី២ ពេលមកដល់ចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ មុន្នី ឌីយ៉ាវុឌ្ឍ ភេទ ប្រុស អាយុ ៣៣ឆ្នាំ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ០១គ្រឿង ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១CP-៦២១៣ ដោយមានការសង្ស័យក៏បានឃាត់ធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់តូច(របស់ជនសង្ស័យ​) លាក់ទុកក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យ ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ តែម្ដង។ 

                        

-ជនសង្ស័យឈ្មោះ មុន្នី ឌីយ៉ាវុឌ្ឍ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទន្លេបាទី ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។  


-វត្ថុតាងចាប់យក : -ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់តូច, ទូរស័ព្ទដៃចាស់០១គ្រឿង និងម៉ូតូមួយគ្រឿងម៉ាក Scoooy ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CP-៦២១៣ ។

 

បច្ចុប្បន្នជនសង្ស័យឈ្មោះ មុន្នី ឌីយ៉ាវុឌ្ឍ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។


 

No comments:

Post a Comment

Pages