ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើនៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរខេត្តកោះកុង តាមដីការបស់តុលាការ - BNP

Breaking

Tuesday, May 24, 2022

ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើនៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរខេត្តកោះកុង តាមដីការបស់តុលាការ

ខេត្តកោះកុង ៖ នៅ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើនៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរខេត្តកោះកុង តាមដីការបស់តុលាការ ។

ចាប់ឃាត់ខ្លួនឈ្មោះ យ៉ន វីរៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ២ ឃុំពាក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារ មរណភាព នៃជនរងគ្រោះ ប្រព្រឹត្តនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ការអនុវត្តចាប់ខ្លួនឈ្មោះ យ៉ន វីរៈ នេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចេញដោយលោក កែវ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង ។

ឈ្មោះ យ៉ន វីរៈ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនរស់នៅជាច្រើនកន្លែង អស់រយៈពេលជាង ១ឆ្នាំ ប៉ុន្តែកម្លាំងជំនាញ នៅតែបន្តស្រាវជ្រាវ រហូតដល់ធ្វើការចាប់ខ្លួន បាននៅថ្ងៃខែដូចខាងលើនេះ ។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងបំពេញបែបបទ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង តាមនិតីវិធី ៕



 

No comments:

Post a Comment

Pages