សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យខ្នារមាស ស្ថិតក្នុងស្រុកបរវេល ខេត្តបាត់ដំបង - BNP

Breaking

Tuesday, May 24, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យខ្នារមាស ស្ថិតក្នុងស្រុកបរវេល ខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ពន្ធជាច្រើនរូបទៀតផងដែរ។


ជាកិច្ចចបាប់ផ្តើម លោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបរវេល បានធ្វើរបាយការណ៍ស្វាគមន៍គោរពជូន សម្ដេចក្រឡាហោម និងអង្គពិធីឱ្យជ្រាបថា ក្នុងស្រុកបរវេល ការផ្ដល់សេវាសាធារណៈ បញ្ហាសន្តិសុខ សមិទ្ធផលក្នុងវិស័យនានាដែលសម្រេចបាន លទ្ធផលនៃការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការធ្វើវេទិកាសាធារណៈ និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។


ដោយឡែក អគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ស្មើនឹង ១០បន្ទប់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង កាលពីឆ្នាំសិក្សា ២០១៩-២០២០។ ក្នុងនាមរដ្ឋបាលស្រុក មន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបវេល លោកអភិបាលបានគោរពថ្លែងអំណរគុណ សម្ដេចក្រឡាហោម ថ្នាក់ដឹកនាំ ក្រុមការងារ និងសប្បុរសជនដែលបានផ្ដល់ជូនសមិទ្ធផលដ៏មានសារៈសំខាន់នេះ។


ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកបរវេល ខេត្តបាត់ដំបង។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីមោទកភាព ចំពោះការរីកចំរើនគ្រប់វិស័យនៅក្នុងស្រុកបវេល ក្នុងនោះរួមទាំងវិស័យអប់រំដែលគ្រប់មូលដ្ឋានប្រជាពលរដ្ឋ មានសាលារៀនសម្រាប់កូនចៅសិក្សារៀនសូត្រ ជាមួយនឹងការបំពាក់នូវមធ្យោបាយរៀន និងបង្រៀនកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានការខិតខំបង្រៀន និងរៀនតាមបែបគន្លងថ្មីនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមកផងដែរ។


ជាទីបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ណែនាំដល់មាតាបិតា ឱ្យបន្តយកចិត្តទុកដាក់ចិញ្ចឹមកូនឱ្យបានល្អ ពិសេសការអប់រំទូន្មានឱ្យកូនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចំណែកសាលារៀនវិញ សម្ដេចបានស្នើឱ្យខិតខំយកចិត្តទុកដាក់ដល់ការបង្រៀន និងអប់រំសិស្ស ទាំងចំណេះដឹង ចរិយា និងសុខភាព រួមទាំងថែទាំបរិស្ថានសាលាឱ្យបានស្អាតជាមួយនឹងការផ្ដល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព៕















 

No comments:

Post a Comment

Pages