ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួន - BNP

Breaking

Wednesday, May 25, 2022

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួន

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:០០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  ស្ថិតនៅចំណុចច្រក-ចូលភូមិ១០ (មុខសូរិយាម៉ល ) ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់។


ជនសង្ស័យឈ្មោះ ឆេង ឈិនហាវ ហៅ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។


វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩កញ្ចប់, កូនកាបូបសម្រាប់ដាក់គ្រឿនញៀន ចំនួន ០១, ប្រាក់រៀល ចំនួន១១.០០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

No comments:

Post a Comment

Pages