អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកខោជើងវែងចំនួន ២៧ខោ) - BNP

Breaking

Monday, May 30, 2022

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកខោជើងវែងចំនួន ២៧ខោ)

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៣ម៉០០នាទី នៅចំណុចផ្សារស្ទឹងមានជ័យថ្មី(ជាន់ទី១) ផ្លូវមុនី្នរ៉េត(២១៧) ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនសង្ស័យឈ្មោះ ភី ពន្លក ហៅ សិត ភេទ ប្រុស អាយុ ៣១ ឆ្នាំ (ជាបុគ្គលិកលក់ខោអាវ) បានបន្លំលួចយកខោជើងវែងចំនួន ២២ ខោ (ពណ៌ខ្មៅចំនួន២១ ពណ៌ទឹកដោះគោចំនួន ០១ខោ) របស់ជនរងគ្រោះ សុខ ផល្លា ហៅ តាតា ភេទ ស្រី អាយុ ៤០ ឆ្នាំ (ជាថៅកែដែលជនសង្ស័យធ្វើការឲ្យ) យកទៅលាក់ទុកនៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ លុះមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ម៉៤៥នាទី ជនសង្ស័យឈ្មោះ ភី ពន្លក បានបន្លំលួចយកខោវែង ពណ៌ខ្មៅចំនួន ០៥ ខោរបស់ជនរងគ្រោះឈ្មោះ សុខ ផល្លា ហៅ តាតា បន្ថែមទៀត ក្នុងពេលនោះជនរងគ្រោះ និងបុគ្គលិកលក់ខោអាវដទៃទៀតឃើញទាន់ក៏ឃាត់ខ្លួនធ្វើការសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគេលួចយកខោជនរងគ្រោះទាំង ០២លើក ពិតប្រាកដមែន ទើបនៅវេលាម៉ោង ១៨ម៉០០នាទីថ្ងៃទី-ខែ-ឆ្នាំដដែល ជនរងគ្រោះ និងក្រុមគ្រួសារនាំខ្លួនជនសង្ស័យឈ្មោះ ភី ពន្លក ហៅ សិត យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរបន្ត និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕


-ជនសង្ស័យឈ្មោះ ភី ពន្លក ហៅ សិត ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកលក់ខោអាវ ។  (មានផ្ទុកសារធាតុញៀន)


-ជនរងគ្រោះឈ្មោះ សុខ ផល្លា ហៅ តាតា ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ២៤E០ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ លក់ខោអាវ ។


-វត្ថុតាងចាប់យក ៖ ខោជើងវែងចំនួន ២៧ខោ ពណ៌ខ្មៅចំនួន២៦ ពណ៌ទឹកដោះគោចំនួន ០១ខោ (របស់ជនរងគ្រោះ) ។


បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ភី ពន្លក ហៅ សិត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។


 

No comments:

Post a Comment

Pages