ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៨៥ប័ណ្ណ - BNP

Breaking

Tuesday, May 31, 2022

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៨៥ប័ណ្ណ

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៨៥ប័ណ្ណ នៅលើទីតាំងដីដែលសម្ដេចតេជោសម្រេចកាត់ឆ្វៀលឱ្យ ពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។


ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះរួច សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃសម្រាប់យកទៅដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។


ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវដោយរដ្ឋ មិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ។


ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ចំពោះលោកមេឃុំ លោកអភិបាលស្រុក និងថ្នាក់ដឹកនាំស្រុក ជាពិសេសមន្ត្រីជំនាញសូរិយោដីខេត្ត ដែលបានខិតខំផ្ដល់នូវសេវាដីធ្លីនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទាមទារឱ្យម្ចាស់ដីមានការចូលរួម និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ​ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។


ចុងក្រោយ ប្រជាពលរដ្ឋបានអបអរសាទរសប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឱ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការរស់នៅ អាស្រ័យផល និងមិនភ័យខ្លាចមានជនណាម្នាក់មករំលោភបំពានបានទៀតទេ៕









 

No comments:

Post a Comment

Pages