ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ សរុបចំនួន ៧០១នាក់ - BNP

Breaking

Monday, May 30, 2022

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ សរុបចំនួន ៧០១នាក់

ព្រឹកថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុសរុបចំនួន ៧០១នាក់ នៅមជ្ឈ មណ្ឌលសេដ្ឋាចន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 


  ឯកឧត្តម គួច ចំរើន មានប្រសាសន៍ន៊ថា ភ្នាក់ងារសង្កេតការមានតួនាទី ភារកិច្ចសំខាន់ ក្នុងការត្រួត ពិនិត្យនៅតាមការិយាល័យបោះ ឆ្នោត និងរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចេញសមត្ថភាពឱ្យបានពេញលេញចាប់ ពីម៉ោង៧ព្រឹក និងបិទនៅម៉ោង ៣រសៀល ដូច្នេះភ្នាក់ងារសង្កេត ការណ៍ត្រួតពិនិត្យសម្ភារៈបំរើការងារបោះឆ្នោតពិនិត្យឱ្យបានត្រឹមត្រូវ និងរាយការណ៍ចំនួនអ្នកបានចូលបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនិមួយ។ ភ្នាក់ងារសង្កេត ការណ៍ត្រូវយកចិត្តទុកដាក់ទទួល ខុសត្រូវខ្ពស់នូវតួនាទី២ ក្នុងនោះ ១.មានបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងដៃ ព្រោះសន្លឹកឆ្នោតមួយសន្លឹកវាមានតម្លៃសម្រាប់យើង។

២.រាប់សន្លឹកឆ្នោតការពារផលប្រ យោជន៍គ្រប់សន្លឹកឆ្នោតរបស់គណ បក្សរបស់យើង និងដាក់ចេញគោល ការណ៍ បន្តការថែរក្សាការពារសុខសន្តិភាព និងសមិទ្ធិរបស់យើង រួមគ្នាការពារបុព្វហេតុគណបក្ស ប្រជាជន និងភាពជោគជ័យដែលគណបក្សប្រជាជនបានធ្វើកន្លងមក រួមគ្នាថែរក្សាការពារសមិទ្ធផលរបស់យើង។ យើងត្រូវការពារសមាជិកនៅពេលបោះឆ្នោត និងរាប់សន្លឹក ឆ្នោតឱ្យបានឈ្នះឆ្នោត ដើម្បីពួក គាត់បន្តដឹកនាំបំរើសេវាសាធារណ និងការអភិវឌ្ឍមូលដ្ឋាន។ បន្តផ្សព្វ ផ្សាយសមាជិក ក្រុមគ្រួសារឱ្យចាក់វ៉ាក់សាំងគ្រប់ដូសនៅតាមមណ្ឌល សសុខភាពសម្រាប់ការរស់នៅក្រោមតំបូលសន្តិភា​ ។





 

No comments:

Post a Comment

Pages