តុលាកាខេត្តបាត់ដំបងសម្រេចឃុំខ្លួនមុខសញ្ញាជួញដូរអាវុធ៧នាក់ដាក់ពន្ធាគារបណ្តោះអាសន្នក្រោយពការសាកសួរចម្លើយរួច - BNP

Breaking

Tuesday, May 10, 2022

តុលាកាខេត្តបាត់ដំបងសម្រេចឃុំខ្លួនមុខសញ្ញាជួញដូរអាវុធ៧នាក់ដាក់ពន្ធាគារបណ្តោះអាសន្នក្រោយពការសាកសួរចម្លើយរួច

ខេត្តបាត់ដំបង ៖កាលពីរសៀលថ្ងៃទី៩ខែឧសភឆ្នាំ២០២២ តុលាកាខេត្តបាត់ដំបងសម្រេចឃុំខ្លួនមុខសញ្ញាជួញដូរអាវុធ៧នាក់ដាក់ពន្ធាគារបណ្តោះអាសន្នក្រោយពការសាកសួរចម្លើយរួច។


គួរភ្ញាក់ផ្អើលករណីផលិត ឬចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជាច្រើនប្រភេទនេះតាមការសាកសួរនិងស្រាវជ្រាវយ៉ាងម៉ត់ចតកម្លាំងការិយាល័យជំនាញបានរៀបចំបញ្ជួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យទាំងអស់ទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តជាបណ្តោះអាសន្នហើយ។


កិច្ចប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ធ្វើឡើងរយៈរយះពេល២ថ្ងៃកាលពីដើមខែឧសភាឆ្នាំ ២០២២នៅចំណុច៤គោលដៅក្នុងនោះគោលដៅទី១បង្ក្រាបនៅចំណុចទីស្នាក់ការដោះដូរអីវ៉ាន់ស្ថិតក្នុងភូមិដូង,ទី២នៅ ចំណុចភូមិអូរដារ ក្នុងឃុំបឹងរាំង ស្រុកកំរៀង ទី៣នៅចំណុចផ្ទះពលរដ្ឋក្នុងភូមិល្វាឃុំល្វាស្រុកបវេលខេត្តបាត់ដំបងនិងគោលដៅទី៤នៅចំណុចរង្វង់មូលស្ត្រីច្រូតស្រូវស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងចំណោមជនសង្ស័យទាំង៧នាក់មានម្នាក់ជាស្ត្រីភេទាំងអស់គ្នាមានទៅលំនៅក្នុងភូមិសាស្ត្រ បាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។


លោកមេបញ្ជាការបានបន្តថាកិច្ចប្រតិបត្តិការបំបែកករណីផលិតឬចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជាច្រើននេះកម្លាំងបង្ក្រាបកងរាជអាវុធហត្ថដកហូតវត្ថុតាងសរុបរួមមាន: រថយន្តចំនួន៤គ្រឿងម៉ាកសាំយ៉ុងមួយគ្រឿង, ម៉ាក Morning១គ្រឿង,ម៉ាកStarex ពណ៌ ទឹកប្រាក់១គ្រឿង, ម៉ាក LexusRX330ពណ៌ស១គ្រឿង ទូរស័ព្ទដៃចំនួន៦គ្រឿង ប្រាក់ថៃចំនួន៩.០០០បាត, កាំភ្លើងខ្លី ម៉ាក ROLO និងម៉ាក GLOCK ចំនួន ២ដើម, គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់, គ្រាប់កាំភ្លើង ROLO ចំនួន ១៤គ្រាប់, គ្រាប់កាំភ្លើង AK ៤៧ ចំនួន ១០០០គ្រាប់, សំបកគ្រាប់បែកចំនួន ៥០គ្រាប់, គីបគ្រាប់បែកចំនួន ៥០គីប រួមទាំងវត្ថុតាងល្មើសមួយចំនួនទៀត៕




 

No comments:

Post a Comment

Pages