កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន - BNP

Breaking

Monday, May 9, 2022

កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងខេត្តតាកែវធ្វើការឃាត់ខ្លួនព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។

   ហេតុការណ៍បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ក្នុងភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
    
   សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសំរោងបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់គឺ១-ឈ្មោះធែល ថៃ ភេទប្រុស អាយុ២៥ឆ្នាំ (ជួញដូរ ប្រើប្រាស់គ្រឿងញៀន) រស់នៅភូមិត្រពាំងខ្នា ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។  ២-ឈ្មោះសុិន សូ ភេទប្រុស អាយុ៣៨ឆ្នាំ(ជួញដូរ ប្រើប្រាស់គ្រឿងញៀន) រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
     
   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២បានហើយ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថតាងរួមមាន ៖
១- ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់សង្ស័យជាគ្រឿងញៀន មានទម្ងន់ ៥២,៥៨ក្រាម។
២-ទូរស័ព្ទ២គ្រឿង(ViVO ១គ្រឿងនិងអិនចុចពិល១គ្រឿង)។
៣- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១
៤-សម្ភារសម្រាប់ច្រកថ្នាំញៀននិងសម្ភារសេពថ្នាំញៀនមួយចំនួន។
៥- ដាវដែក៤ដើម
៦- កាំភ្លើងកែច្នៃ១ដើម
    
   បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕ប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក


 

No comments:

Post a Comment

Pages