ល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែ - BNP

Breaking

Tuesday, May 10, 2022

ល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែ

ខេត្តសៀមរាប÷ ហេតុការណ៍រនេះបានកើតឡើងនៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលសង្ស័យល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លាប់នៅក្នុងទឹកស្រែពិតប្រាកដមែននិងបានពិនិត្យលើសាកសព។បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិបានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។


ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀតហើយបាននិយាយថា ឈ្មោះ វឿ ភេទប្រុស បានប្រាប់ថា នៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥និង០០នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ។ ករណីនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប យកមកសួរនាំ ។


ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែឲ្យសន្លប់ រួចក៏ចាប់ផ្ដើមរំលោភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លាប់តែម្តង។


កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




 

No comments:

Post a Comment

Pages