ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងឯកសារពាក់ព័ន្ធការងារសន្និបាតក្រសួងមហាផ្ទៃ - BNP

Breaking

Wednesday, February 16, 2022

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងឯកសារពាក់ព័ន្ធការងារសន្និបាតក្រសួងមហាផ្ទៃ

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឺកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងឯកសារការងារពាក់ព័ន្ធការងារសន្និបាតក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងដើម្បីពិភាក្សាពិនិត្យឆ្លងខ្លឹមសាររបាយការណ៍សម្រាប់បម្រើឱ្យសន្និបាតក្រសួងមហាផ្ទៃ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ របាយការណ៍ សម្រាប់បម្រើឱ្យសន្និបាតក្រសួងមហាផ្ទៃនាពេលខាងមុខនេះ រួមមានសមិទ្ធផលនានាដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងមករបស់អគ្គនាយកដ្ឋាននានា និង អង្គភាពចំណុះក្រសួងមហាផ្ទៃ៕







 

No comments:

Post a Comment

Pages